អគ្គិសនីសៀមរាប នឹងចាត់ក្រុមការងារចល័តមួយក្រុម ដើម្បីចុះចែកពាក្យ សុំជាវចរន្តអគ្គិសនីដោយឥតគិតថ្លៃ ព្រមទាំងជួយបំពេញបែបបទជូនបងប្អូនប្រជាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់អគ្គិសនីពីបណ្តាញអគ្គិសនីសៀមរាប ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ នៅលើទីតាំងដីស្នាក់ការអគ្គិសនីសៀមរាប ខាងជើងអង់តែនទូរស័ព្ទ ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៤:៣០នាទីល្ងាចតទៅ។សម្រាប់ព័ត៌មានទូរទៅផ្សេងទៀត សូមទំនាក់ទំនងមកអគ្គិសនីសៀមរាប តាមលេខ Hot line (24h/24h) ដែលមានលេខ 063 6211115 085 621115 និង 010 621 115 ឬតាមរយៈប្រពន្ធ័បណ្តាញទំនាក់ទំនងសង្គម Facebook: អគ្គិសនីសៀមរាប។