នាព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២២នេះបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល ក្រោមវត្តមានរបស់ឯកឧត្តម Paul Dubrule ស្ថាបនិករូបបករណ៍ នៃសាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល ,ឯកឧត្តមបណ្ឌិត ពេជ្រ សោភណ្ឌ័ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ,ឯកឧត្តម បាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ , លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្តសៀមរាប ព្រមទាំងសហការីនៃសាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល ផងដែរ ។ឯកឧត្តម Paul Dubrule ស្ថាបនិករូបបករណ៍ នៃសាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល បានលើកពីគោលបំណងនៃកិច្ចប្រជុំ ក្នុងការត្រួតពិនិត្យពីលទ្ធផលនៃការងារអនុវត្តបានក្នុងរយៈពេល២០ឆ្នាំមកនេះ ព្រមទាំង ដើមី្បធ្វើការអបអរសាទរខួបលើកទី២០ នៃការបង្កើតសាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល ដើម្បីគាំទ្រដល់ការអប់រំ និង ការអភិវឌ្ឍន៍យុវជនកម្ពុជា សំខាន់លើការបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជំនាញផ្សេងៗ នៅក្នុងវិស័យ ទេសចរណ៍ នៅកម្ពុជា ។ នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ពេជ្រ សោភ័ណ្ឌ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម បាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុលប្រ៊ូល ដែលបានយកចិត្តទុកដាក់ អនុវត្តការងារកន្លងមក សំខាន់ក្នុងការចូលរួមលើកស្ទួយនូវក្នុងវិជ្ជា ជីវៈទេសចរណ៍ បានល្អប្រសើរ ។ ឯកឧត្តមទាំងពីរក៏បានបញ្ជាក់ថា សាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល បានផ្តល់នូវចំណេះដឹង ការងារដល់យុវជនកម្ពុជា និង បានខិតខំបណ្តុះបណ្តាលក្នុងរយៈពេល២០ឆ្នាំមកនេះ ជួយដល់យុវជន កម្ពុជាយ៉ាងច្រើន ក្នុងការប្រកបរបស់ចិញ្ចឹមក្រុមគ្រួសារ សំខាន់លើការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និង ជំនាញជា ច្រើនទៀតក្នុងវិស័យទេសចរណ៍ ។ ឯកឧត្តមក៏បានធ្វើការគាំទ្រ ថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏ស្មោះរបស់ឯកឧត្តម Paul Dubrule និងលោកជំទាវ ដែលបានបង្កើតនូវសាលាវិជ្ជាជីវៈនេះឡើង ក្នុងការជួយលើវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងសហការីបានខិតខំយកនូវចំណេះដឹងចែករំលែក ធ្វើការបណ្តុះបណ្តាលដល់យុវជនកម្ពុជា សំខាន់បាន ជួយផ្តល់នូវអាហារូបករណ៍ ដល់សិស្សក្រីក្រ នៅតាមតំបន់ជនបទ តាមបណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា បានមកចូលរៀនវិជ្ជាជីវៈ លើវិស័យសណ្ឋាគារ ទេសចរណ៍ និង ជំនាញផ្សេងៗទៀត ។ ឯកឧត្តមក៏បានបន្តទៀតថា ក្រោមការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវិដ១៩ បានធ្វើការចាក់ស្រោចនូវវ៉ាក់សាំងជូនប្រជាពលរដ្ឋ មិនប្រកាន់និន្នាការនយោបាយ ដោយឥតគិតថ្លៃ ចាប់ពីដូលមូលដ្ឋានរហូតដល់ដូស ជម្រុញ បានធ្វើឲ្យជម្ងឺកូវិដ១៩នៅកម្ពុជា មានភាពធូស្រាល។ ក្រោយការបើកប្រទេសឡើងវិញ ដែលជាពេលវេលាមួយ សមស្រប ក្នុងការបើកដំណើរការបណ្តុះបណ្តាលជំនាញទេសចរណ៍ ដើមី្បក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍។ ឯកឧត្តមក៏បានសំណូមពរ ដល់សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុលប្រ៊ូល បន្តក្នុងការបណ្តុះបណ្តាលធនធាន មនុស្ស លើវិស័យទេសចរណ៍ ឲ្យប្រកបទៅដោយជោគជ័យទៀតផង ៕
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូលនៅសាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល ខេត្តសៀមរាប
- 33
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សូមអបអរសាទខេត្តសៀមរាបត្រូវបានកម្មវិធី Trending Destinations World TripAdvisor បោះឆ្នោតជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម គោលដៅទេសចរណ៍នៅលើពិភពលោក ចំនួន២៥ប្រទេស។
- 33
- ដោយ vannak
-
គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានរៀបកិច្ចប្រជុំត្រៀមព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរ លើកទី០៦ ឆ្នាំ២០២៣
- 33
- ដោយ vannak
-
- feature image
- តំបន់ទេសចរណ៍កែច្នៃ
- តំបន់ទេសចរណ៍ក្រៅពីប្រាសាទ
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
ខេត្តសៀមរាប រៀបចំពិធីបុណ្យអង្កររយៈពេល៣ថ្ងៃ ដើម្បីអបអរសាទរអង្ករកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោកចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង១១យប់
- 33
- ដោយ vannak
-
សេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ៥០០កន្លែង នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ខេត្តសៀមរាប
- 33
- ដោយ vannak
-
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៣
- 33
- ដោយ vannak
-
កិច្ចប្រជុំបូកសរុបរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាបប្រចាំឆ្នាំ២០២២
- 33
- ដោយ vannak
-
គណៈប្រតិភូក្រសួងហិរញ្ញវត្ថុ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាធារណរដ្ឋហ្ស៊ីមបាវ៉េ បានជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តសៀមរាប
- 33
- ដោយ vannak
-
ស្រូវចំនួន១.២១៩ហិចតា ត្រូវបានស្តារឡេីងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនារដូវវស្សា
- 33
- ដោយ vannak
-
សិក្ខាសាលាស្តីពីការរៀបចំផែនការសម្រាប់គម្រោង ការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណង់រឹងទីប្រជនក្នុងទីក្រុង នៃបណ្តាប្រទេសនៅអាស៊ាន (AMUSE)
- 33
- ដោយ vannak
-
ឯកឧត្តម អភិបាលខេត្តជំរុញឱ្យបន្តរៀបចំពិធីប្រកួតពានរង្វាន់បាល់ទាត់ជារៀងរាល់ឆ្នាំទៅតាមរូបភាព នៃពានរង្វាន់ ដេីម្បីសុខភាព មិត្តភាព ការផ្សារភ្ជាប់ទំនាក់ទំនងល្អ
- 33
- ដោយ vannak