នារសៀល ថ្ងៃព្រហស្បតិ៍ ០៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០២២លោក ឃឹម ហ្វីណង់ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមបើកកម្មវិធី “ហាត់ការវិជ្ជាជីវៈតាមអាជីវកម្មសណ្ឋាគារ និងភោជនីយដ្ឋាន លើជំនាញការិយាល័យជួរមុខ គេហកិច្ច ម្ហូបអាហារ និងភេសជ្ជៈ” ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍។ លោក អភិបាលរងខេត្ត ទន្ទឹមនឹងការងើបឡើងវិញជាបណ្តើរៗ នៃវិស័យទេសចរណ៍សម្រាប់ខេត្តសៀមរាបនេះគឺទាមទារឱ្យមានការបណ្តុះបណ្តាលនូវសមត្ថភាពជំនាញដល់បុគ្គលិក ដែលកំពុងបម្រើការក្នុងវិស័យទេសចរណ៍ ដែលវាជាមូលដ្ឋានយុទ្ធសាស្ត្រនៃការពង្រឹងគុណភាពសេវាកម្ម និងការផ្តល់សេវាប្រកបដោយសេចក្តីពេញចិត្តដល់ភ្ញៀវទេសចរ ជាពិសេសគឺបានបង្កើននូវផលិតភាពការងារ ពង្រឹងឧត្តមភាពប្រកួតប្រជែង ជំរុញការបង្កើតថ្មី និងភាពច្នៃប្រឌិតខ្ពស់សម្រាប់បុគ្គលិក។ ការបើកកម្មវិធីហាត់ការវិជ្ជាជីវៈតាមអាជីវកម្មសណ្ឋាគារ និងភោជនីយដ្ឋាន នាពេលនេះគឺពិតជាមានសារៈសំខាន់ និងភាពចាំបាច់ខ្លាំងណាស់សម្រាប់ទ្រទ្រង់ដល់វិស័យទេសចរណ៍ ដោយក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ បុគ្គលិកជំនាញដែលធ្លាប់បម្រើការក្នុងវិស័យទេសចរណ៍បានងាកទៅបម្រើការនៅក្នុងវិស័យផ្សេងដែលមិនមែនជាជំនាញរបស់ខ្លួន ដែលធ្វើឱ្យធនធានមនុស្សក្នុងវិស័យទេសចរណ៍បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ។ តាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញនេះ គឺបានឆ្លុងបញ្ចាំងពីការត្រៀមខ្លួនយ៉ាងពេញលេញរបស់យើងទាំងអស់គ្នា ក្នុងការទទួលភ្ញៀវទេសចរដែលនឹងចូលមកទស្សនាក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបនាពេលខាងមុខ ជាពិសេសក្នុងឆ្នាំ២០២៣ ខាងមុខ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម។ឆ្លៀតក្នុងឱកាសនោះ លោក អភិបាលរងខេត្តក៏បានសម្តែងនូវការថ្លែងអំណរគុណ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសដោយមានការចង្អុលបង្ហាញពីក្រសួងទេសចរណ៍ និងមានការគាំទ្រពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អជាមួយផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍នានា រួមជាមួយនឹងការចូលរួមចំណែកគាំទ្រពីសំណាក់ប្រជាពលរដ្ឋនៅក្នុងខេត្តផ្ទាល់ ព្រមជាមួយនឹងការចូលរួមពីភ្ញៀវទេសចរជាតិ-អន្តរជាតិ បានធ្វើឲ្យវិស័យទេសចរណ៍ខេត្តសៀមរាប មានការអភិវឌ្ឍរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ និងបានចូលរួមចំណែកក្លាយជាវិស័យដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនGDP របស់ប្រទេសក្នុងរយៈពេលជាងពីរទសវត្សកន្លងមកនេះ។
ពិធីបើកកម្មវិធី “ហាត់ការវិជ្ជាជីវៈតាមអាជីវកម្មសណ្ឋាគារ និងភោជនីយដ្ឋាន លើជំនាញការិយាល័យជួរមុខ គេហកិច្ច ម្ហូបអាហារ និងភេសជ្ជៈ”
- 238
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
រួសរាន់ឡើងបងប្អូន នៅសល់តែ3សប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់ការទទួលចុះឈ្មោះ !!
- 238
- ដោយ vannak
-
ប្រតិភូខេត្តសៀមរាបដឹកនាំសិល្បករសិល្បការិនីចូលរួមសម្តែងរបាំនៅប្រទេសកូរ៉េ ដេីម្បីជាផ្សព្វផ្សាយវប្បធម៌ខ្មែរដល់ប្រជាជនកូរ៉េ
- 238
- ដោយ vannak
-
ដើម្បីរក្សាតម្លៃជាខេត្តទេសចរណ៍ដ៏មានភាពទាក់ទាញ សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ បញ្ហាតិចតួចក៏យើងរួមគ្នាដោះស្រាយ
- 238
- ដោយ vannak
-
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” ជាលើកទី២ រយៈពេលពីរថ្ងៃ
- 238
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន
- 238
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរមកកម្សាន្តនៅតាមរមណីយរដ្ឋាននានាក្នុងខេត្តសៀមរាបក្នុងឱកាសភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ
- 238
- ដោយ vannak
-
អបអរសាទរ! កម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)»
- 238
- ដោយ vannak
-
សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ
- 238
- ដោយ vannak
-
សូមអនុមោទនា ពិធីកាន់បិណ្ឌ១៤
- 238
- ដោយ vannak
-
សូមទស្សនាចំណាប់អារម្មណ៍បងប្អូន ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរដោយរថយន្តក្រុងឥតគិតថ្លៃ
- 238
- ដោយ vannak