អគ្គាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច ព្រមទាំងអនុក្រឹត្យស្ដីពីវិធាន និងនីតិវិធី នៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដល់តំណាងអង្គភាពថវិការដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្តសៀមរាប អង្គសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២២ នៅសាលប្រជុំខេត្តសៀមរាប ក្រោមអធិបតីភាព លោក សុខ ថុល អភិបាលរងខេត្តរំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និង លោក ទូច ស្រេង អគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។លោក សុខ ថុល សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីក្របខណ្ឌមុខងារ ភារកិច្ច របស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច និង អនុក្រឹត្យស្តីពីវិធានការ និងនីតិវិធី នៃការធ្វើ អធិការកិច្ចហិរញ្ញវត្ថុ គឺដើម្បីលើកកម្ពស់ការ យល់ដឹងដល់មន្ត្រីពាក់ព័ន្ធ យកទៅអនុវត្តក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ និង ទទួលបាននូវចំណេះដឹងអំពីកាតព្វកិច្ច និងសិទ្ធិរបស់អង្គភាពអធិការកិច្ចហិរញ្ញវត្ថុ ព្រមទាំងទទួលបាននូវចំណេះដឹងបន្ថែម អំពីសិទ្ធិ អំណាច និងភារកិច្ចរបស់អធិការកិច្ចហិរញ្ញវត្ថុ ក្នុងការបំពេញ ភារកិច្ច ។ ទន្ទឹមនឹងនោះ សិក្ខាកាមនឹងទទួលបានចំណេះដឹងផងដែរ អំពីសមត្ថកិច្ច នៃអង្គភាពត្រួតពិនិត្យ ដែលមានសិទ្ធិក្នុងការត្រួតពិនិត្យ កម្មវត្ថុដែលត្រួតពិនិត្យ និងដែនសមត្ថកិច្ចនៃការអង្គភាពត្រួតពិនិត្យ ។ លោក សុខ ថុល បានបន្តថា តាមរយៈកម្មវិធីកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកែទម្រង់ផ្សេងៗ រួម ទាំងគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ និងបណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ កាន់តែមានសិទ្ធិអំណាចក្នុងអនុវត្ត ចាត់ចែង និង ទទួលខុសត្រូវលើការបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន រួមបញ្ចូលទាំងការគៀងគររកប្រភពចំណូលថ្មីៗ ដ៏ទៃផ្សេងទៀត ការបញ្ជាចំណាយ និងការគ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋជាដើម ។ លោក ទូច ស្រេង បានលើកឡើងថា ក្នុងបរិការណ៍នៃការដ្ឋានកែទម្រង់ របស់រាជរដ្ឋាភិបាលរួមមាន ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាល សាធារណៈ ការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ តម្រូវឲ្យតួអង្គពាក់ព័ន្ធចូលរួមយ៉ាងសកម្ម ដើម្បីឲ្យដំណើរការនៃការកែទម្រង់នេះ បានទទួលជោគជ័យ។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាល ដែលមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការបានដាក់ចេញនូវយុទ្ធសាស្ត្រនានាដើម្បីផ្លាស់ប្តូរពីប្រព័ន្ធថវិកាផ្អែកលើ ធាតុចូល និងមជ្ឈការ ឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើលទ្ធផលសមិទ្ធកម្ម និងវិមជ្ឈការ ។ ក្នុងន័យនេះ ការកំណត់ ក្របខ័ណ្ឌ មុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច និងអង្គភាពមានសមត្ថកិច្ចត្រួតពិនិត្យនៃបណ្តាក្រសួង ស្ថាប័ន ក៏ត្រូវបានបង្កើត ឡើង និងព្រមទាំងលើកកម្ពស់មុខងារអធិការកិច្ចហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការដ្ឋាននៃការកែទម្រង់របស់រាជរដ្ឋាភិបាលផងដែរ ។ លោកបានបន្តថាការបើកសិក្ខាសាលានេះគឺបានបញ្ជ្រាបការយល់ដឹងជូនថ្នាក់ដឹកនាំ មន្ត្រីជំនាញ នៅរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក សាលាដំបូង និងមន្ទីរជំនាញជុំវិញខេត្ត ពាក់ព័ន្ធអំពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង បណ្តាក្រសួង ស្ថាប័ន និងសហគ្រាសសាធារណៈ អធិការកិច្ចជំនាញរបស់ក្រសួង ស្ថាប័ន អធិការកិច្ចហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អធិការកិច្ចមុខងារសាធារណៈរបស់ក្រសួងមុខងារសាធារណៈ និងអធិការកិច្ច របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព ដោយកំណត់ជៀសវាងការអនុវត្តមុខងារស្ទួនគ្នា។ ព្រមគ្នានោះដែរដើម្បីចូលរួមធានាការគ្រប់គ្រងប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈប្រកបដោយនីត្យានុកូលភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព បូរណភាព តម្លាភាព និង គណនេយ្យភាព អគ្គាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ត្រូវអនុវត្តមុខងារ និងភារកិច្ចស្របតាមខ្លឹមសារនៃអនុក្រឹត្យស្តីពីវិធាន និង នីតិវិធីការធ្វើអធិការកិច្ចហិរញ្ញវត្ថុក្រោយពីការផ្សព្វផ្សាយនេះផងដែរ ៕
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងនីតិវីធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ
- 307
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
កិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យការរៀបចំហែក្បួ នដេីរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស
- 307
- ដោយ vannak
-
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅមគ្គុទេសក៍ ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប
- 307
- ដោយ vannak
-
រួសរាន់ឡើងបងប្អូន នៅសល់តែ3សប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់ការទទួលចុះឈ្មោះ !!
- 307
- ដោយ vannak
-
ប្រតិភូខេត្តសៀមរាបដឹកនាំសិល្បករសិល្បការិនីចូលរួមសម្តែងរបាំនៅប្រទេសកូរ៉េ ដេីម្បីជាផ្សព្វផ្សាយវប្បធម៌ខ្មែរដល់ប្រជាជនកូរ៉េ
- 307
- ដោយ vannak
-
ដើម្បីរក្សាតម្លៃជាខេត្តទេសចរណ៍ដ៏មានភាពទាក់ទាញ សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ បញ្ហាតិចតួចក៏យើងរួមគ្នាដោះស្រាយ
- 307
- ដោយ vannak
-
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” ជាលើកទី២ រយៈពេលពីរថ្ងៃ
- 307
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន
- 307
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរមកកម្សាន្តនៅតាមរមណីយរដ្ឋាននានាក្នុងខេត្តសៀមរាបក្នុងឱកាសភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ
- 307
- ដោយ vannak
-
អបអរសាទរ! កម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)»
- 307
- ដោយ vannak
-
សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ
- 307
- ដោយ vannak