នៅព្រឹកថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០២២នេះ គឺជាថ្ងៃដែលសិស្សានុសិស្សនៅទូទាំងប្រទេសប្រឡងយកសញ្ញាប័ត្របញ្ចប់មធ្យមសិក្សាទុតិយភូមិ ដោយឡែកនៅខេត្តសៀមរាប នៅតាមមណ្ឌលប្រឡងទាំង ១៤មណ្ឌល មានសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យនានាក្នុងក្រុង ស្រុកទាំង១២ នៃខេត្តសៀមរាប។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមបើកកេះវិញ្ញាសារប្រឡងនៅតាមមណ្ឌលប្រឡង ក្នុងក្រុងសៀមរាប ក៏មានវត្តមានរបស់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និង ឯកឧត្តម លោកជំទាវ ជាក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាគណៈអភិបាលខេត្តផងដែរ ។ លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តសៀមរាប បានឲ្យដឹងពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២១.២០២២នេះ មានចែកចេញជា ១៤មណ្ឌលប្រឡង មាន ៤២១បន្ទប់ ដែលមានសិស្សប្រឡងសរុប ១០ពាន់៣៧៤នាក់ ស្រី៥ពាន់៩៣១នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ៥មណ្ឌល ស្មើ ១៣១បន្ទប់ ចំនួន៣ពាន់២៣៤នាក់ ស្រី ២ពាន់៥១នាក់ និង វិទ្យាសាស្ត្រសង្គមមាន៩មណ្ឌល មាន២៩០បន្ទប់ មានចំនួន៧ពាន់១៤០នាក់ ស្រី៣ពាន់៨៨០នាក់ ។ ម៉្យាងទៀតវិញ្ញាសារប្រឡង មាន១០មុខវិជ្ជា គឺគណិត វិទ្យា , ភាសាខ្មែរ ,គីមីវិទ្យា ភូមិវិទ្យា , ប្រវត្តិវិទ្យា , ពលរដ្ឋវិទ្យា , ផែនដីវិទ្យា , រូបវិទ្យា , ជីវៈវិទ្យា និង ភាសារបរទេស ។មានប្រសាសន៍ក្នុងពិធីបើកកេះវិញ្ញាសារប្រឡងនោះឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត និង គណៈអភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំ និង ផ្តាំផ្ញើមួយចំនួន ដល់លោកគ្រូ អ្នកគ្រូ ជាគណៈមេប្រយោគ អនុរក្ស និង ក្មួយៗជាបេក្ខជនទាំងពីរភេទ បានឲ្យដឹងថា ការប្រឡងនេះ ជាការវាស់ស្ទង់នូវកម្រិត នៃចំណេះដឹងរបស់ក្មួយៗ ដែលត្រូវបានបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ និង ឈានចូលទៅសិក្សាបន្តនៅមហាវិទ្យាល័យ សកលវិទ្យាល័យផងដែរ ។ ម៉្យាងទៀតសូមបេក្ខជនទាំងអស់ គោរពឲ្យបាននូវអង្គការវិន័យផ្ទៃក្នុង នៅពេលប្រឡងឲ្យបានល្អ ដើមី្បធានានូវគុណភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស ដែលមានក្មួយៗបេក្ខជនទាំងនេះហើយ ដែលជាទំពាំងស្នងឬសី្ស នៃប្រទេសជាតិទៅថ្ងៃអនាគត ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់ក្មួយៗបេក្ខជនទាំងអស់ ក្នុងពេលធ្វើបើកបរត្រូវពាក់មួក សុវត្ថិភាព និង ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និង ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។សូមបញ្ជាក់ផងដែរថា មុនពេលបេក្ខជនចូលទៅក្នុងមណ្ឌលប្រឡង អ្នកសារព័ត៌មានយើងបាន សង្កេតឃើញ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រុមគណៈកម្មការ មេប្រយោគ រួមទាំងមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ គរុសិស្ស បានយកចិត្តទុកដាក់ខ្ពស់ ចំពោះបេក្ខជនចូលប្រឡង ធ្វើការលាក់បំបាំងទុកឯកសារយ៉ាងណាក៏ដោយ បានសហការគ្នាល្អ ធ្វើការត្រួតពិនិត្យ និង ដកហូតនូវឯកសារទាំងនោះ ដោយមានការប្រុងប្រយ័ត្នខ្ពស់ មិនឲ្យមានឯកសារទាំងនោះហូរចូលទៅក្នុងបន្ទប់ប្រឡងបានឡើយ ។ កត្តាសំខាន់នោះលើសុខភាពអនាម័យ ក្នុងការប្រយុទ្ធប្រឆាំង និង កាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ដោយឲ្យបេក្ខជនទាំងអស់ គោរពវិធានការ ៣កុំ ៣ការពារ ផងដែរ ៕
ពិធីបេីកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២នៅក្នុងខេត្តសៀមរាប បានប្រព្រឹត្តិទៅជាប្រក្រតី
- 122
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
អគ្គនាយកដ្ឋានពន្ធដារចេញសេចក្តីជូនដំណឹង ស្តីពីការរំលឹកលើកទី២ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣ ដែលនឹងផុតកំណត់នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម :
- 122
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងសាកល្បង(Pilot Project) របស់គម្រោងទីក្រុងឆ្លាតវៃក្រុង សៀមរាប នៃខេត្តសៀមរាប
- 122
- ដោយ vannak
-
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
- 122
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សា ផ្សព្វផ្សាយ ណែនាំ ដើមី្បគាំទ្រដល់ការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
- 122
- ដោយ vannak
-
កិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលនៃដំណើរបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៦ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
- 122
- ដោយ vannak
-
រដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំពិភាក្សាដេីម្បីកំណត់លេខផ្ទះក្នុងក្រុងខេត្តសៀមរាប
- 122
- ដោយ vannak
-
សិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់ និងសំណូមពរ
- 122
- ដោយ vannak
-
ក្រុមប្រឹក្សាកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា ចូលជួបសម្តែងការគួរសម និងធ្វើបទបង្ហាញពីលទ្ធផល នៃការអនុវត្តគម្រោងលើប្រធានបទស្តីពី “បម្រែបម្រួល អាកាសធាតុ ក្លឹបសិក្សានិងការទប់ស្កាត់” ក្នុងសហគមន៍របស់ពួកគេកំពុងរស់នៅ
- 122
- ដោយ vannak
-
កិច្ចប្រជុំចាប់ផ្ដើមដំណើរការបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៦ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
- 122
- ដោយ vannak
-
ជំនួសសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តជាមួយគណៈប្រតិភូរដ្ឋបាលប្រជាជនខេត្តHubei នៃសាធារណរដ្ឋប្រជាមានិតចិន
- 122
- ដោយ vannak