នៅព្រឹកថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០២២នេះ គឺជាថ្ងៃដែលសិស្សានុសិស្សនៅទូទាំងប្រទេសប្រឡងយកសញ្ញាប័ត្របញ្ចប់មធ្យមសិក្សាទុតិយភូមិ ដោយឡែកនៅខេត្តសៀមរាប នៅតាមមណ្ឌលប្រឡងទាំង ១៤មណ្ឌល មានសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យនានាក្នុងក្រុង ស្រុកទាំង១២ នៃខេត្តសៀមរាប។ នាឱកាសនោះផងដែរ លោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមបើកកេះវិញ្ញាសារប្រឡងនៅតាមមណ្ឌលប្រឡងសាលាបឋមសិក្សាវត្តស្វាយ ក្រុងសៀមរាប ព្រមទាំងមានវត្តមានចូលរួមពីសំណាក់លោក លោកស្រី គណៈកម្មការថ្នាក់ក្រសួង គណៈត្រួតពិនិត្យ គណៈមេប្រយោគ លោកគ្រូ អ្នកគ្រូជាអនុរក្ស និងលោក លោកស្រីជាអ្នកសម្របសម្រួល (គរុសិស្ស) ផងដែរ ។ មានប្រសាសន៍ក្នុងពិធីបើកកេះវិញ្ញាសារប្រឡងនោះលោកអភិបាលរងខេត្ត ក៏បានមានប្រសាសន៍ណែនាំ និង ផ្តាំផ្ញើមួយចំនួន ដល់លោកគ្រូ អ្នកគ្រូ ជាគណៈមេប្រយោគ អនុរក្ស និង ក្មួយៗជាបេក្ខជនទាំងពីរភេទ បានឲ្យដឹងថា ការប្រឡងនេះ ជាការវាស់ស្ទង់នូវកម្រិត នៃចំណេះដឹងរបស់ក្មួយៗ ដែលត្រូវបានបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ និង ឈានចូលទៅសិក្សាបន្តនៅមហាវិទ្យាល័យ សកលវិទ្យាល័យ។ ម៉្យាងទៀតសូមបេក្ខជនទាំងអស់ គោរពឲ្យបាននូវអង្គការវិន័យផ្ទៃក្នុង នៅពេលប្រឡងឲ្យបានល្អ ដើមី្បធានានូវគុណភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស ដែលមានក្មួយៗបេក្ខជនទាំងនេះហើយ ដែលជាទំពាំងស្នងឬសី្ស នៃប្រទេសជាតិទៅថ្ងៃអនាគត ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់ក្មួយៗបេក្ខជនទាំងអស់ ក្នុងពេលធ្វើបើកបរត្រូវពាក់មួក សុវត្ថិភាព និង ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និង ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។
ពិធីបេីកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២ នៅមណ្ឌលប្រឡងសាលាបឋមសិក្សាវត្តស្វាយ
- 30
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សូមអបអរសាទខេត្តសៀមរាបត្រូវបានកម្មវិធី Trending Destinations World TripAdvisor បោះឆ្នោតជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម គោលដៅទេសចរណ៍នៅលើពិភពលោក ចំនួន២៥ប្រទេស។
- 30
- ដោយ vannak
-
គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានរៀបកិច្ចប្រជុំត្រៀមព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរ លើកទី០៦ ឆ្នាំ២០២៣
- 30
- ដោយ vannak
-
- feature image
- តំបន់ទេសចរណ៍កែច្នៃ
- តំបន់ទេសចរណ៍ក្រៅពីប្រាសាទ
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
ខេត្តសៀមរាប រៀបចំពិធីបុណ្យអង្កររយៈពេល៣ថ្ងៃ ដើម្បីអបអរសាទរអង្ករកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោកចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង១១យប់
- 30
- ដោយ vannak
-
សេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ៥០០កន្លែង នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ខេត្តសៀមរាប
- 30
- ដោយ vannak
-
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៣
- 30
- ដោយ vannak
-
កិច្ចប្រជុំបូកសរុបរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាបប្រចាំឆ្នាំ២០២២
- 30
- ដោយ vannak
-
គណៈប្រតិភូក្រសួងហិរញ្ញវត្ថុ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាធារណរដ្ឋហ្ស៊ីមបាវ៉េ បានជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តសៀមរាប
- 30
- ដោយ vannak
-
ស្រូវចំនួន១.២១៩ហិចតា ត្រូវបានស្តារឡេីងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនារដូវវស្សា
- 30
- ដោយ vannak
-
សិក្ខាសាលាស្តីពីការរៀបចំផែនការសម្រាប់គម្រោង ការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណង់រឹងទីប្រជនក្នុងទីក្រុង នៃបណ្តាប្រទេសនៅអាស៊ាន (AMUSE)
- 30
- ដោយ vannak
-
ឯកឧត្តម អភិបាលខេត្តជំរុញឱ្យបន្តរៀបចំពិធីប្រកួតពានរង្វាន់បាល់ទាត់ជារៀងរាល់ឆ្នាំទៅតាមរូបភាព នៃពានរង្វាន់ ដេីម្បីសុខភាព មិត្តភាព ការផ្សារភ្ជាប់ទំនាក់ទំនងល្អ
- 30
- ដោយ vannak