
- ទស្សនាការផ្សព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4Cs) នៅវត្តធម្មយុត្តិ ភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
- ទស្សនាការបិទផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ(I4Cs) ការបិទទិន្នន័យលទ្ធផលបំពេញការងារ និងការបើកចំហរថវិកា(Post on) នៅសាលាបឋមសិក្សា ទៀ បាញ់ គំរូ។
- ទស្សនាការបិទផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ(I4Cs) ការបិទទិន្នន័យលទ្ធផលបំពេញការងារ និងការបើកចំហរថវិកា(Post on) និងពិនិត្យសកម្មភាពការផ្ដល់សេវារបស់មណ្ឌលសុខភាពដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
- ទស្សនាកិច្ចប្រជុំតាមដានត្រួតពិនិត្យផែនការសកម្មកាពរួមស្ដីពីការងារគណនេយ្យភាពសង្គម(ផ.ស.រ.គ ឬហៅកាត់ថា JAAP) ការប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ឃុំ(គាំទ្រ ផ.ស.គ.រ និងផ្សេងៗ) និងយន្តការច្រកចេញចូលតែមួយ នៅសាលាឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ។
ជាលទ្ធផល គណៈប្រតិភូប្រទេសហ្ស៊ីមបាវេ៖
• ទទួលបានចំណេះដឹងពីការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម។
• យល់ដឹងបន្ថែមពីការអនុវត្តផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាព (ផ.ស.រ.គ) និងបង្ហាញពីការទទួលខុសត្រូវដល់ប្រជាពលរដ្ឋមូលដ្ឋាន។
• ទទួលបានចំណេះដឹងពីការបំពេញការងារជូនប្រជាពលរដ្ឋប្រកបដោយគណនេយ្យភាព។
• រៀនសូត្របន្ថែមការប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ឃុំ ដើម្បីគាំទ្រសកម្មភាពគណនេយ្យភាពសង្គម និង ផ.រ.ស.គ
• និងយល់ដឹងពីការបម្រើសេវាតាមរយៈយន្តការច្រកចេញចូលតែមួយឃុំ៕