
ឆ្លងតាមការពិនិត្យនិងអនុម័តលេីរបៀវារៈចំនួន ៧ និងស្តាប់សេចក្តីរាយការណ៍របាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៣ដោយលោក ស៊ុន ចំណាន នាយកទីចាត់ការរដ្ឋបាលរួចមក ក្រុមប្រឹក្សាខេត្តបានលេីកឡេីងនូវបញ្ហាការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពេលអង្គរសង្ក្រាន្ត កាងារបរិស្ថាន សេវាម្ម(ការដឹកជញ្ជូន ហូបចុក ស្នាក់នៅ...)សូមកុំតម្លេីងថ្លៃ ការប្រេីប្រាស់បណ្ណសមធម៌ឱ្យត្រឹមត្រូវ បញ្ហាប្រជាពលរដ្ឋចំណាកស្រុក សោភណ្ឌភាពសួនច្បារពុះចែកផ្លូវជាតិលេខ៦ ចាប់ពីស្តុបសុខារហូតដល់រង្វង់ជ័យវរ្ម័នទី៧ និងស្នេីឱ្យបញ្ចូលល្បែងប្រជាប្រិយឈ្មោះថាវាយកូនកែក្នុងកម្មវិធីអង្គរសង្ក្រាន្ត។ ជាមួយនឹងការលេីកឡេីងនេះ លោក អភិបាលខេត្តស្តីទី និងមន្ទីរ អង្គភាពបានធ្វេីការឆ្លេីយបំភ្លឺជូនអង្គប្រជុំផងដែរ។
លោក អភិបាលខេត្តស្តីទីបានធ្វេីការណែនាំ និងជំរុញដល់អភិបាល នៃគណៈអភិបាលក្រុង ស្រុក មន្ទីរ អង្គភាពត្រូវបន្តដោះស្រាយរាល់បញ្ហាដែលក្រុមប្រឹក្សាបានលេីកឡេីង ពិសេសបញ្ហាបរិស្ថាន និងទប់ស្កាត់រាល់បញ្ហាចោរកម្មឱ្យខានតែបាន។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព និងកងកម្លាំងដែលបានអនុវត្តការងារទទួលបាននូវវឌ្ឍនភាពថ្មីៗដូចមានក្នុុងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៣នាពេលនេះ។ ជាមួយនឹងសមិទ្ធផលទាំងនេះ យេីងក៏ត្រូវប្រឹងប្រែងបន្ថែមទៀតដេីម្បីធ្វេីការអភិវឌ្ឍន៍ខេត្តឱ្យកា់តែរីករាយចំរេីនថែមទៀត ពិសេសយេីងត្រៀមនិងសហការការរៀបចំព្រឹត្តការណ៍អង្គរសង្ក្រាន្តឱ្យបានជោគជ័យ៕