
ថ្លែងក្នុងឱកាសនេះដែល លោក អភិបាលរងខេត្ត បានលើកឡើងថា ការធ្វើកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ សម្រាប់ភូមិភាគទី៤ នៅរដ្ឋបាលខេត្តសៀមរាប នាពេលឱកាសនេះ គឺចូលរួមចំណែកនូវការគ្រប់គ្រង និងអភិបាលកិច្ចល្អ ព្រមទាំងការពង្រឹងការអនុវត្តវិសាលភាពគោលដៅសវនដ្ឋាន លើកកម្ពស់គុណភាពសវនកម្មផ្ទៃក្នុង ក្រមសីលធម៌ និងពង្រឹងការអនុវត្តអភិបាលកិច្ចល្អ ដើម្បីពង្រឹងប្រសិទ្ធភាព និងសុច្ចរិតភាពនៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង លើការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងបញ្ជីជនជាប់ឃុំឃាំង និងការអភិវឌ្ឍន៍សមត្ថភាពអង្គភាព សំដៅរួមចំណែកពង្រឹងវិស័យសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
រដ្ឋបាលខេត្តសៀមរាប នឹងខិតខំផ្តល់នូវកិច្ចសហការជូនក្រុមការងារសវនកម្មផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃ ឱ្យបានល្អប្រសើរ ក្នុងការអនុវត្តភារកិច្ចឱ្យទទួលបានជោគជ័យ និងសូមទទួលយកនូវអនុសាសន៍ណែនាំ កែលម្អ នូវចន្លោះខ្វះខាត ដើម្បីឱ្យការអនុវត្តការងាររបស់អង្គភាពគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលខេត្ត ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល ជូនរាជរដ្ឋាភិបាលកម្ពុជា។