
ជំនួបពិភាក្សានេះធ្វើឡើងដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងក្រសួងផែនការ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបញ្ជូនមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិទៅរៀនវគ្គជំនាញ វគ្គបរិញ្ញាប បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិដែលជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលផ្ដល់ការអប់រំ និងបណ្ដុះ បណ្ដាលជំនាញផែនការស្ថិតិ និងប្រជាសាស្ត្រតាមរយៈមហាវិទ្យាល័យផែនការអភិវឌ្ឍន៍ មហាវិទ្យាល័យស្ថិតិ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្រាវជ្រាវ និងអភិវឌ្ឍន៍។ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងកសាងសមត្ថភាពមន្ត្រីផែនការ ស្ថិតិ និងអ្នកស្រាវជ្រាវគោលនយោបាយ ដោយផ្ដល់នូវទ្រឹស្ដីវិធីសាស្ត្រ និងឧបករណ៍វិភាគចាំបាច់សម្រាប់ការអនុវត្តក្នុងការកសាងគោលនយោបាយអន្តរវិស័យក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចប្រកបដោយបរិយាបន្ន មានទំនុកចិត្ត និងមានប្រសិទ្ធភាពខ្ពស់៕