នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ នៅរដ្ឋបាលខេត្តសៀមរាប លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារកិច្ចការពារកុមារថ្នាក់ខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត (គ.ក.ស.ក) បានដឹកនាំក្រុមការងារកិច្ចការពារកុមារថ្នាក់ខេត្ត ទទួលជួបលោកស្រី ម៉ារីយាណា ហ្ការ៉ូហ្វាឡូ ប្រធានផ្នែកកិច្ចការពារកុមារនៃអង្គការយូនីសេហ្វ និងក្រុមការងារប្រតិភូអញ្ជើញមកពីតំណាងអង្គការ USAID និងអង្គការ FCF ដែលបានមកធ្វើទស្សនកិច្ចសិក្សា អំពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តសៀមរាប ជាមួយអង្គការ UNICEF លើការអនុវត្តកម្មវិធីកិច្ចការពារកុមារ ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការនៃប្រព័ន្ធកិច្ចការពារកុមារ និងកិច្ចសហការ សម្របសម្រួលរវាងស្ថាប័នរដ្ឋាភិបាល ជាមួយអង្គការដៃគូអភិវឌ្ឍ លើសកម្មភាពគាំពារកុមារនៅថ្នាក់ក្រោមជាតិ។នៅក្នុងកិច្ចជំនួបខាងលើ លោកស្រី ម៉ារីយាណា ហ្ការ៉ូហ្វាឡូ ប្រធានផ្នែកកិច្ចការពារកុមារនៃអង្គការយូនីសេហ្វ និងក្រុមការងារប្រតិភូ បានលើកឡើងអំពីបញ្ហាមួយចំនួន ដែលពាក់ព័ន្ធនឹងដំណើរការនៃប្រព័ន្ធកិច្ចការពារកុមារ ដោយផ្តោតសំខាន់ទៅការប្រើប្រាស់យន្តការទំនាក់ទំនង សម្របសម្រួល អន្តរាគមន៍ ការគ្រប់គ្រងករណី និងការផ្តល់សេវាកិច្ចការពារកុមារ ដែលមានពិការភាព កុមារដែលស្នាក់នៅក្នុងមណ្ឌលថែទាំជំនួស កុមារតាមម្តាយក្នុងពន្ធនាគារ និងបញ្ហានៃការបង្វែរកុមារពីក្នុងមណ្ឌលទៅសហគមន៍វិញស្របតាមផែនការរបស់រាជរដ្ឋាភិបាល។ក្រុមការងារកិច្ចការពារថ្នាក់ខេត្ត បានលើកឡើងថា រដ្ឋបាលខេត្តបាននឹងកំពុងអនុវត្តដោយបានប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តទាំងច្បាប់ជាតិ អន្តរជាតិ ព្រមទាំងមានគោលនយោបាយ ផែនការយុទ្ធសាស្រ្តជាតិ និងសេចក្តីណែនាំជាច្រើន ដើម្បីធ្វើការការពារផលប្រយោជន៍ឧត្តមប្រយោជន៍ និងការគោរពសិទ្ធិរបស់កុមារ ការកាត់បន្ថយ និងលុបបំបាត់នូវបញ្ហាដែលកើតមាន ដោយមានការចូលរួមពីគ្រប់ក្រសួង-ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធដោយប្រើប្រាស់នូវកិច្ចអន្តរាគមន៍ជាពហុវិស័យ ព្រមទាំងប្រជាពលរដ្ឋដែលជាអាណាព្យាបាលកុមារ និងកុមារខ្លួនឯងផ្ទាល់ផងដែរ។ ដើម្បីឲ្យការងារកាន់តែមានប្រសិទ្ធភាព និងជាក់លាក់ ក្នុងការជួយជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ពិសេសកុមាររងគ្រោះ និងងាយរងគ្រោះនោះ រដ្ឋបាលសាលាខេត្តសៀមរាប បានរៀបចំបង្កើតក្រុមការងារកិច្ចការពារកុមារ លេខ១៣៨/២១ សរ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ព្រមទាំងបានរៀបចំជាផែនការសកម្មភាព និងផែនការថវិកាប្រចាំឆ្នាំ និងរយៈពេល០៣ឆ្នាំ (២០២៣-២០២៥) ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) និងគោលនយោបាយជាតិស្តីពី ប្រព័ន្ធកិច្ចការពារកុមារ (ឆ្នាំ២០១៩-២០២៩) ដោយមានការគាំទ្រជាបច្ចេកទេស និងថវិកាពីក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច ក្រសួងពាក់ព័ន្ធ រដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជំនាញ អង្គការយូនីសេហ្វ និងអង្គការដៃគូមួយចំនួនផងដែរ ដើម្បីពង្រឹងប្រព័ន្ធកិច្ចការពារកុមារ ការសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធ ដែលមានកាតព្វកិច្ចលើ ការបង្ការ ទប់ស្កាត់ ការអន្តរាគមន៍ និងការផ្តល់សេវាឆ្លើយតប។បន្ថែមពីនោះ រដ្ឋបាលខេត្ត ក៏បានជំរុញដល់មន្រ្តីជំនាញទាំងថ្នាក់ខេត្ត និងអាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់ការផ្តល់សេវាសមស្រប ដែលជាតម្រូវចាំបាច់បំផុតជូនជនរងគ្រោះ និងងាយរងគ្រោះ ពិសេសកុមារ និងកុមារមានពិការភាពប្រកបដោយបរិយាប័ន្ន។ លើសពីនោះទៅទៀត ក៏បានពង្រឹងការប្រើប្រាស់ប្រព័ន្ធបញ្ជូនទៅរកសេវាសមស្រប និងការចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់ជាតិ អន្តរជាតិពាក់ព័ន្ធនានា ពិសេសច្បាប់ជាតិ ដែលមានស្រាប់ដូចជា ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ, ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គោលនយោបាយជាតិស្តីពី ប្រព័ន្ធនៃកិច្ចគាំពារកុមារជាដើម និងចំណុចសំខាន់មួយចំនួនទៀត ដូចជាការរៀបចំផែនទីសេវាសង្គម និងផែនការសកម្មភាព ផែនការថវិកា របស់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ចូលទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ និងការប្រើប្រាស់កញ្ចប់ថវិកាសេវាសង្គមនៅថ្នាក់ឃុំ សង្កាត់ ឱ្យសមស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសកុមារ។
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 232
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 232
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 232
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 232
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 232
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 232
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 232
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 232
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 232
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 232
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 232
- ដោយ vannak