កាលពីព្រឹកថ្ងៃសុក្រទី១៤ថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ លោក ឃឹម ហ្វីណង់ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកំលាំងយុវជន សសយក សិស្សានុសិស្ស ក្រុមហ៊ុនប្រមូលសំរាម ក្រុមហ៊ុនឯកជន និងមន្ទីរអង្គភាព ជាង៥០០នាក់ ដើម្បីបំផុសគំនិតក្នុងការសម្អាតបរិស្ថាននៅតាមដងផ្លូវសាធារណៈសំខាន់ៗដើម្បីត្រៀមខ្លួនក្នុងការទទួលប្រតិភូដែលមកខេត្តសៀមរាប។ គួររំលឹកផងដែរថា ខេត្តសៀមរាបនឹងមានព្រឹត្តិការណ៍ធំៗជាច្រើននាពេលខាងមុខនេះ ដែលតម្រូវអោយយើងមានការត្រៀមខ្លួនជាស្រេចក្នុងការទទួលភ្ញៀវទេសចរណ៍ និងអន្តរជាតិ។ លោក អភិបាលរង បានលើកឡើងថា ជាទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ ឱ្យតែខិតជិតមកដល់នូវរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋតែងតែមានការតុបតែងលម្អ រៀបចំផ្ទះសម្បែងអោយមានរបៀបរៀបរយដើម្បីទទួលសិរីសួស្តីឆ្នាំថ្មី ក្នុងន័យនេះក្រៅពីសម្អាតផ្ទះរៀងៗខ្លួនហើយ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបក៏បានស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មក្នុងការជួយសម្អាត កែលម្អសោភ័ណភាពខេត្តយើងអោយកាន់តែមានភាពស្រស់ស្អាតឱ្យស័ក្តសមជាខេត្តទេសចរណ៍។ បន្ទាប់រាជរដ្ឋាភិបាលបានផ្តល់ការវិនិយោគយ៉ាងធំក្នុងខេត្តសៀមរាបលើវ័ស័យហេដ្ឋារចនាសម្ព័ន្ធ ខេត្តសៀមរាបបានប្តូរមុខមាត់ស្ទើរទាំងស្រុង ហើយបាននិងកំពុងបន្តធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ធំៗ សំខាន់ៗជាច្រើនទៀត ដូច្នេះបរិស្ថានស្អាត សោភណ្ឌភាពស្អាតគឺជាកត្តាចាំបាច់ និងសំខាន់បំផុតសម្រាប់ខេត្តសៀមរាបយើងដែលជាខេត្តដែលមានសក្តានុពលខ្លាំងខាងវិស័យទេសចរណ៍។ លោក អភិបាលរងខេត្តបានបន្តថា យុទ្ធនាការសៀមរាបផ្ទះខ្ញុំ គឺជាយុទ្ធនាការជាប្រចាំលើការងារបរិស្ថានរបស់ស.ស.យ.កខេត្តសៀមរាប ដែលត្រូវបង្កើតឡើងដើម្បីជួយលើកកម្ពស់ភាពជាម្ចាស់នៃភាពស្អាតរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងព្យាយាមបង្កើតទម្លាប់ល្អនៃការស់នៅស្អាតជាប្រចាំ ដោយចាត់ទុកសៀមរាបឱ្យដូចជាផ្ទះមួយដ៏ធំរបស់យើងទាំងអស់គ្នា។
យុទ្ធនាការសំអាតបរិស្ថាន ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ក្នុងពិធីសុំព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣
- 30
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
វគ្គបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនៅខេត្តសៀមរាប
- 30
- ដោយ vannak
-
យុវជននៅខេត្តសៀមរាបចំនួន៣០០នាក់ បានទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេល ៦ខែពីសមាគមក្លឹបទេសចរណ៍សៀមរាប
- 30
- ដោយ vannak
-
ពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវសៀមរាប ខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ
- 30
- ដោយ vannak
-
សន្និសីទលើកទី១ ក្រោមប្រធានបទ ការគ្រប់គ្រងកាកសំណល់ភក់
- 30
- ដោយ vannak
-
ជំនួបសម្តែងការគួសមរបស់គណៈប្រតិភូសមាគមអន្តរជាតិនៃបណ្តាអភិបាលក្រុងប្រើប្រាស់ភាសាបារាំង
- 30
- ដោយ vannak
-
ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាកត្តាដ៏សំខាន់សម្រាប់ការពារសន្តិសុខជូនពលរដ្ឋនៅតាមមូលដ្ឋាន
- 30
- ដោយ vannak
-
ជំនួបសម្តែងការគួរសមរវាងរដ្ឋបាលខេត្តជាមួយប្រតិភូខេត្តShaanxi នៃសាធារណរដ្ឋប្រជាមានិតចិន
- 30
- ដោយ vannak
-
ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បំពាក់មេដាយជូនអតីតយុទ្ធជន ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួន ៣៣១នាក់
- 30
- ដោយ vannak
-
សេចក្តីជូនដំណឹងស្តីពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យនានា នៃខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន
- 30
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០១ សសរ ស្តីពីការតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួង
- 30
- ដោយ vannak