ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោក សុខ ថុល អភិបាលរងខេត្តនតំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជេីញចូលរួមដឹកនាំកិច្ចប្រជុំគណៈកម្មការជំរឿនកសិកម្មខេត្តឆ្នាំ២០២៣ ស្តីពីដំណើរការអនុវត្តជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣ ដោយមានកាតចូលរះមពីមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។ លោក សុខ ថុល អភិបាលរងខេត្តបានថ្លែងថាដោយបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងផែនការត្រញវអនុវត្ដំដំណើរការជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣ ក្នុងការទទួលបាននូវព័ត៌មានគ្រប់ផ្នែកក្នុងវិស័យកសិកម្ម និងធ្វើជាទិន្នន័យមូលដ្ឋានសម្រាប់អ្នកប្រើប្រាស់ និងរៀបចំគោលនយោបាយ យុទ្ធសាស្រ្ត ផែនការសកម្មភាព និងគម្រោងនានាសំដៅពង្រឹង និងធ្វើឲ្យប្រសើរ ឡើងនូវប្រព័ន្ធស្ថិតិកសិកម្ម ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកិច្ច។ ការធ្វើជំរឿនកសិកម្មឆ្នាំ២០២៣ គឺពិតជាមានសារៈសំខាន់បំផុតដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់ទិន្នន័យសម្រាប់ជាធាតុចូល ដ៏សំខាន់ក្នុងការធ្វើគោលនយោបាយ អភិវឌ្ឍន៍វិស័យកសិកម្ម សេដ្ឋកិច្ច បរិស្ថាន សង្គម និង សុខុមាលភាពរបស់ប្រជាជនកម្ពុជា ហើយនឹងជាសូចនាករយ៉ាងសំខាន់ សម្រាប់ធ្វើការត្រួត ពិនិត្យតាមដានវាយតម្លៃលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលដៅ អភិវឌ្ឍន៍ ប្រកប ដោយ ចីរភាពឆ្នាំ២០១៦- ២០៣០ និងផែនការអភិវឌ្ឍថ្នាក់ក្រោមជាតិសម្រាប់វិស័យកសិកម្ម។លោក អភិបាលរងខេត្តបានបន្តថា ការងារជំរឿនកសិកម្ម គឺជាកិច្ចការមួយមានវិសាលភាពធំធេងគ្របដណ្តប់ទូទាំងប្រទេស ដែលចាំបាច់ត្រូវការនូវមន្រ្តីជំរឿន ចុះសម្ភាសន៍ធ្វើបញ្ជីអង្គភាពកសិកម្ម ការគូសផែនទីមណ្ឌលជំរឿន និងការសម្ភាសន៍ប្រមូល ទិន្នន័យជំរឿនកសិកម្ម។ ជាពិសេស គឺត្រូវមានការចូលរួមកិច្ចសហការពីម្ចាស់អង្គភាពកសិកម្ម គ្រួសារកាន់កាប់កសិកម្ម ឬកសិដ្ឋានកសិកម្មគ្រប់ប្រភេទ ជាពិសេសក្រសួងស្ថាប័ន និងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់(ភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុកក្នុងខេត្ត) សម្រាប់យុទ្ធនាការជំរឿន កសិកម្មឱ្យបានជោគជ័យមាន គុណភាពល្អ ប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។ ក្នុងន័យនេះ សូមស្នើអ្នកពាក់ព័ន្ធចូលរួមសហការ និងអនុវត្តការងារជំរឿនកសិកម្មឆ្នាំ២០២៣ ឱ្យមានប្រសិទ្ធភាពនៅគ្រប់ដំណាក់កាលនៃជំរឿនកសិកម្មកម្ពុជាឆ្នាំ២០២៣ តាមការរំពឹងទុក។ ជាពិសេសជួយធ្វើការ សម្របសម្រួលចំពោះគ្រួសារកាន់កាប់កសិកម្ម ឬសហគ្រាសកសិដ្ឋានកសិកម្មខ្នាតធំទាំងទ្បាយ ណាដែលពុំសហការផ្តល់ការសម្ភាសន៍ ឬចម្លើយដល់មន្រ្តីជំរឿនកសិកម្ម ដើម្បីធ្វើយ៉ាងណាឱ្យ ការធ្វើជំរឿននេះបានដំណើរការរលូនរាប់ និងសម្ភាសន៍គ្រប់អង្គភាពកសិកម្មទាំងអស់នៅក្នុងដែនដីនៃក្រុងស្រុក៕
កិច្ចប្រជុំគណៈកម្មការជំរឿនកសិកម្មខេត្តឆ្នាំ២០២៣ ស្តីពីដំណើរការអនុវត្តជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣
- 82
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
មន្ទីរសាធារណការ និងដឹកជញ្ញជូនចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរណ៍សម្រាប់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ ៦៤ (ដំដែក- អូរប្រាំព្យា ព្រំប្រទល់ព្រះវិហារ), ផ្លូវជាតិលេខ៦៧ (ប្រាសាទបាគង-អន្លង់វែង), ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក), ផ្លូវខេត្តលេខ២៦៦C (ស្វាយធំ-បន្ទាយស្រី), ផ្លូវខេត្តលេខ២៦៦ (ពួក-អង្គរជុំ), ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន), ផ្លូវខេត្តលេខ២៦៧៦ (ទួលគ្រួស-តាសៀម), ផ្លូវខេត្ត លេខ២៦៤៥ (ស្វាយលើ-ស្រែណូយ), ផ្លូវខេត្តលេខ៦២-៣ (បេងមាលា-ខ្វាវ) ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានសេចក្ដីជូនដំណឹងសារជាថ្មី។
- 82
- ដោយ vannak
-
អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ-បិណ្ឌ៤ថ្ងៃទី៣ តុលានេះ ត្រូវនឹងថ្ងៃ៤រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ៤នៃពិធីបុណ្យភ្ជុំបិណ្ឌ
- 82
- ដោយ vannak
-
ជំនួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តសៀមរាបជាមួយលោក KIMURA Tomonori សហស្ថាបនិករបស់ក្រុមហ៊ុន TOMONI ប្រទេសជប៉ុន និងជាប្រធានក្រុមហ៊ុន Asian Gateway (Cambodia) Co.,Ltd
- 82
- ដោយ vannak
-
ពិធីប្រគល់-ទទួល អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន
- 82
- ដោយ vannak
-
អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ-បិណ្ឌ៣ថ្ងៃទី២ តុលានេះ ត្រូវនឹងថ្ងៃ៣រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ៣នៃពិធីបុណ្យភ្ជុំបិណ្ឌ
- 82
- ដោយ vannak
-
អាជ្ញាធរខេត្តសៀមរាប នាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃនៅវត្តអារញ្ញសាគរ ក្នុងថ្ងៃបិណ្ឌទី២
- 82
- ដោយ vannak
-
អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ-បិណ្ឌ២ថ្ងៃទី១ តុលានេះ ត្រូវនឹងថ្ងៃ២រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ២នៃពិធីបុណ្យភ្ជុំបិណ្ឌ
- 82
- ដោយ vannak
-
រដ្ឋបាលខេត្តចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ និងការបង្ការ តាមដាន គ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ក្នុងភូមិសាស្ត្រក្រុង-ស្រុក ខេត្តសៀមរាប ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម :
- 82
- ដោយ vannak
-
ក្រសួងធនធានទឹក និងឧតុនិយមចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ដែលកម្ពុជាទទួលឥទ្ធិពលខ្សោយ ពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។
- 82
- ដោយ vannak
-
អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ-បិណ្ឌ១ថ្ងៃទី៣០ កញ្ញានេះ ត្រូវនឹងថ្ងៃ១រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ១នៃពិធីបុណ្យភ្ជុំបិណ្ឌ
- 82
- ដោយ vannak