![](https://asset.cambodia.gov.kh/provincial/sites/22/2023/04/339413623_1252351365369201_1838014776541070802_n-1024x683.jpg)
គួរបញ្ជាក់ផងដែរថា៖ គណនេយ្យភាពសង្គម គឺជាដំណើរការនៃការផ្សារភ្ជាប់ រវាងប្រជាពលរដ្ឋ និងក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋសម្តែងនូវមតិយោបល់ និងចូលរួមតាមដានការបំពេញការងាររបស់មន្រ្តី និងអង្គភាពផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២៣ ការអនុវត្តការងារគណនេយ្យភាពសង្គម ត្រូវបានបន្តអនុវត្តលើការផ្ដល់សេវាកម្រិតឃុំ សង្កាត់ នៃក្រុង ស្រុកទាំង១២(រដ្ឋបាលឃុំ សង្កាត់ ចំនួន១០០ សាលាបឋមសិក្សា ចំនួន៥១៦ និងមណ្ឌលសុខភាព ចំនួន៩៣) និងពង្រីកការអនុវត្តលើការផ្ដល់សេវាកម្រិតក្រុង ស្រុក ចំនួន០៣(រដ្ឋបាលក្រុងសៀមរាប រដ្ឋបាលស្រុកក្រឡាញ់ និងរដ្ឋបាលស្រុកវ៉ារិន)។