រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ថវិកាចំនួន​ ៤១, ៨០០, ០០០រៀល​ បានពីការរៃអង្គាសពីកម្មវិធីរត់អង្គរសង្ក្រាន្ត និង ជិះកង់អង្គរសង្ក្រាន្ត​ ត្រូវបានប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ នៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

  • 120
  • ដោយ vannak

ថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម​ ទៀ​ សីហា​ អភិបាលខេត្តសៀមរាប​ និងលោកជំទាវ​ បានចូលរួមអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញប្រគល់ថវិកាដែលបានពីការរៃអង្គាសពីកម្មវិធីរត់អង្គរសង្ក្រាន្ត និង ជិះកង់អង្គរសង្ក្រាន្ត ចំនួន ៤១, ៨០០, ០០០ រៀល ជូនមន្ទីរពេទ្យកុមារអង្គរ នៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។កម្មវិធីនេះធ្វើឡើងដើម្បីអបអរសាទរខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងកៀគរថវិកា ពីសប្បុរសជននានា ឱ្យចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ - Angkor Hospital for Children ជូនទៅដល់ក្មេងៗ ដែលកំពុងព្យាបាល ហើយសកម្មភាពនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពមនុស្សធម៌ផ្សេងៗទៀតរបស់ស.ស.យ.ក. ដែលកន្លងមកធ្លាប់បានធ្វើជាច្រើនលើក។ កម្មវិធីរត់ និងជិះកង់អង្គរសង្ក្រាន្ត បានប្រព្រឹត្តទៅកាលពីថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសហព័ន្ធកីឡាអត្តពលកម្មកម្ពុជា នៅទីតាំងខាងមុខប្រាសាទអង្គរវត្ត ដោយទទួលបាននូវការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អនុប្រធានស.ស.យ.ក. សមាជិក សមាជិកា ស.ស.យ.ក. និងសាធារណជនប្រមាណ ១៤០០ នាក់៕

អត្ថបទទាក់ទង