មន្ត្រីរាជការចំនួន៥៣នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់តំណែងជាអភិបាលរងក្រុង/ស្រុកចំនួន ៤៣នាក់ និងប្រកាសតែងតាំងចូលកាន់មុខតំណែងជានាយករដ្ឋបាលសាលាក្រុង ស្រុកចំនួន១០នាក់ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសាលសន្និសីទ សណ្ឋាគារ សុខា សៀមរាប ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ព្រមទាំងមេឃុំ ចៅសង្កាត់ និងមន្ត្រីរាជការចូលរួមប្រមាណជា ៩០០នាក់។ ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា លោក លោកស្រីដែលត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់មុខតំណែងនាពេលនេះ គឺជាមន្ត្រីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសមត្ថភាព និងមានបទពិសោធន៍ក្នុងការងារដឹកនាំនៅមូលដ្ឋាននាពេលកន្លងមក សំដៅជួយសម្រួល ពន្លឿន និងពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែល្អប្រសើរ ក្នុងការឆ្លើយតបបានទាន់ពេលវេលានូវតម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋានស្របតាមរគោលនយោ បាយកែទម្រង់ស៊ីជម្រៅវិមជ្ឈការ និង វិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ក៏បានបង្ហាញការសាទរ ចំពោះលោកអភិបាលទាំងអស់ ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ផ្តល់សេចក្តីទុកចិត្តតែងតាំងមុខតំណែងជាអភិបាលរងក្រុង ស្រុក និងនាយករដ្ឋបាលសាលាក្រុង ស្រុកនាពេលនេះ។ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញដល់គណៈអភិបាលក្រុង/ស្រុកទាំងអស់ ត្រូវឈ្វេងយល់អំពីតួនាទីភារកិច្ច និង ការបែងចែកក្នុងការដោះស្រាយការងារក្នុងមូលដ្ឋានខ្លួនឱ្យមានតម្លាភាព ព្រោះនៅតាមមូលដ្ឋានក្រុង ស្រុកនីមួួយៗ គឺមានការងារច្រើនត្រូវដោះស្រាយ ។ ត្រូវពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់អំពើអសន្តិសុខទាំងអស់ ដែលផ្ទុយពីគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់អភិបាលរងក្រុង ស្រុក និង នាយករដ្ឋបាលសាលាក្រុង ស្រុក ដែលទើបប្រកាស និង ផ្ទេរភារកិច្ចថ្មី ត្រូវមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីរួមគ្នាបំពេញការងាររបស់រដ្ឋបាលក្រុង ស្រុកឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ឯកឧត្តមបានជំរុញដល់អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ត្រូវខិតខំពង្រឹង និងទទួលខុសត្រូវ ក្នុងការគាំទ្របច្ចេកទេសទៅដល់ឃុំសង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និង ធ្វើការបណ្តុះបណ្តាលមន្រ្តីរាជការសាលាក្រុង ស្រុកបង្កើនសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ និង ត្រូវតាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង ។ ម៉្យាងទៀតត្រូវខិតខំស្វែងរកដំណោះស្រាយប្រកប ដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។ ឯកឧត្តមក៏បានជម្រុញដល់រដ្ឋបាលក្រុង ស្រុក ត្រូវមានកិច្ចសហការល្អជាមួយ អង្គការសង្គមស៊ីវិលនិងដៃគួរអភិវឌ្ឍន៍ រួមទាំងវិស័យឯកជន ព្រមទាំងជម្រុញដល់ប្រជា ពលរដ្ឋ ចូលរួមក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ដើម្បីធ្វើការកែប្រែសោភណ្ឌភាពនៅតាមបណ្តាក្រុង ស្រុកគោលដៅលើការដាំដុះដើមឈើឱ្យក្លាយជាជម្របបៃតង ក្នុងការទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកទស្សនាកម្សាន្ត សំខាន់កសិកម្មទេសចរ ។ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ត្រូវបបង្កើនការអប់រំ ផ្សព្វផ្សាយ ជម្រុញប្រជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី ២៣ កក្កដា ឆ្នាំ២០២៣ខាងមុខ ឲ្យបានទៅកាន់គ្រប់ការិយាល័យបោះឆ្នោត ព្រមទាំងធ្វើការលើកកម្ពស់ការ ងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមទីប្រជុំជន ដោយអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ធ្វើឲ្យប្រជាពលរដ្ឋមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ។ កត្តាសំខាន់លើការបង្ក្រាបឱ្យខាងតែបាន ចំពោះក្រុមក្មេងទំនើង ដែលតែងបង្កនូវភាពអសន្តិសុខនៅតាមមូលដ្ឋានទៀតផង។ ម៉្យាងទៀត ពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាននិងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់មុខតំណែងអភិបាលរងក្រុង/ស្រុក និងនាយករដ្ឋបាលសាលាស្រុក នៃខេត្តសៀមរាប
- 301
- ដោយ vannak
អត្ថបទទាក់ទង
-
ក្រុងសៀមរាបត្រូវបានក្រុមការងារបច្ចេកទេសរបស់ជប៉ុនចុះពិនិត្យទីតាំងមួយចំនួន ដេីម្បីអនុវត្តគម្រោង Cities-3D Model (PLATEAU)
- 301
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៥ នៅស្រុកបន្ទាយស្រី
- 301
- ដោយ vannak
-
រដ្ឋបាលខេត្ដសៀមរាប ធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤គោលដៅទី៤ នៅស្រុកស្វាយលើ
- 301
- ដោយ vannak
-
ស្នាមញញឹមប្រាសាទបាយ័នបានបង្ហាញនូវភាពអស្ចារ្យមួយ នៃសម័យអង្គរ
- 301
- ដោយ vannak
-
ព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ដើម្បីរំលឹកគុណបុព្វបុរសខ្មែរដែលកសាងអង្គរ
- 301
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ
- 301
- ដោយ vannak
-
សូមចូលរួមរីករាយកម្សាន្តកម្មវិធី ដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី៤ ផ្សារធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប
- 301
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
- 301
- ដោយ vannak
-
ពិធីរាត្រីចងចាំ ជាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យមួយ ដេីម្បីបង្ហាញសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ទាំងរូបី និង អរូបីជាច្រើនដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 301
- ដោយ vannak
-
ពិធីដង្ហែព្រះពុទ្ធ នៃពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី៤
- 301
- ដោយ vannak