
នាថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ទាង អេង ទៀ សីហា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាបបានដឹកនាំប្រតិភូសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តសៀមរាប អញ្ជេីញជួបសំណេះសំណាលនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើសំណង់ពីតំបន់រមណីយដ្ឋានអង្គរទៅ រស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី។ ក្នុងពិធីសំណេះសំណាលនេះដែរ លោកជំទាវ ទាង អេង ទៀសីហា បានជំរុញឱ្យបងប្អូនទាំងអស់ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នានាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ លោកជំទាវ និងសាខាសមាគមនារីគ្រប់លំដាប់ថ្នាក់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភគាំទ្រទាំងកំលាំងកាយចិត្ត ប្រាជ្ញា ស្មារតី សំភារៈ ថវិកានិងគ្រឿងឧបភោគ បរិភោគ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារទទួលបានការឧត្ថម្ភជាគ្រឿងឧបភោគបរិភោគនិងសម្ភារប្រេីប្រាស់ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡីក្រាម មី ២កេស ទឹកត្រី ១យួរ ទឹកស៉ីអ៉ីវ ១យួរ ត្រីខ ១យួរ អំបិល ២គីឡូក្រាម ស្កសរ ២គីឡូក្រាម ប៊ីចេង ០.៥គីឡូក្រាម មុង ១ និងថវិកា ៤ម៉ឺនរៀល៕