
ឯកឧត្តម ទៀ សីហា បានលើកឡើងអំពីភាពជឿនលឿននិងការអភិវឌ្ឍរីកចំរើនឥតឈប់ឈរលើគ្រប់វិស័យរបស់ខេត្តសៀមរាប និយាយដោយឡែកនិងនៅទូទាំងប្រទេសនិយាយជារួមគឺទទួលបានការអភិវឌ្ឍនៅគ្រប់ទីកន្លែងមិនថាតែទីក្រុង ទីប្រជុំជនឬជនបទនោះទេ ពោលគឺ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឥស្សរជនជាន់ខ្ពស់ ជាច្រើនរូបទៀត បានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ ឯកឧត្តម បានបន្តថា កត្តាសន្តិភាពនិងភាពរីកចម្រើននេះហើយ ទើបយើងមានឱកាសបានបំពេញបុណ្យនៅគ្រប់ទីកន្លែងដោយមិនមានការព្រួយបារម្ភ ហើយការនាំនូវទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគមួយចំនួនមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅពេលនេះ គឺដើម្បីតបសងគុណ ឧទ្ទិសកុសលទៅឱ្យបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខហើយផង និងជាឱកាសយើងរួមសាមគ្គីរួមគ្នាធ្វើបុណ្យកុសល សន្សំសេចក្តីសុខ សេចក្តីចម្រើនក្នុងនាមអ្នកកាន់ព្រះពុទ្ធសាសនា ក៏ជាការរួមចំណែកថែរក្សាព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើននិងគង់វង្សយូរអង្វែងតទៅមុខទៀត។
ឯកឧត្តម បញ្ជាក់ថាពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនព្រះធម៌ និងព្រះវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទព្រះសម្មាសាម្ពុទ្ធ ។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃនិងប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នៃរដ្ឋសភា កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៣ មានចំនួនកើនឡើង៧៩,៦៩% បើប្រធៀបនឹងអាណត្តិកន្លងទៅចំនួនអ្នកបោះឆ្នោតនៅក្នុងខេត្តសៀមរាប។ ឯកឧត្តមបន្តថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា បង្ហាញថា ប្រជាពលរដ្ឋលើសលប់គាំទ្រគណបក្សប្រជាជនកម្ពុជា រហូតធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបាន១២០អសនៈ លើ១២៥អសនៈ នៅក្នុងរដ្ឋសភា៕
+79
77Chamrong CH, Thla Veary និង 75 នាក់ផ្សេងទៀត