
ក្នុងជំនួបនេះ ឯកឧត្តម អភិបាលខេត្ត បានធ្កោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពដល់កុមារក្នុងភូមិសាស្រ្តខេត្តសៀមរាប ក៏ដូចជាកុមារដែលបានអញ្ជេីញមកពីតាមបណ្តាខេត្តផ្សេងៗទូទាំងប្រទេសកម្ពុជា ប្រកបដោយគុណភាព និងមិនគិតកម្រៃ។
ឯកឧត្តម បានបន្តថា សកម្មភាពនេះ បានឆ្លុះបញ្ចាំងអំពីការរួមចំណែកយ៉ាងសកម្ម ដើម្បីជួយពង្រឹងវិស័យសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការអនុវត្តការងារស្របតាមផែនការសកម្មភាពរបស់ខ្លួន ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពបាននូវវិជ្ជាជីវៈរបស់គិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាល៕