
១. ការតាំងពិព័រណ៍ភូមិមួយផលិតផលមួយ នៅសួនច្បារមាត់ស្ទឹង ខាងជើងស្ពានថ្មព្រះរាជដំណាក់ ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
២. ការសំអាតបរិស្ថាន ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។
៣. ការហែរក្បួនអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ចាប់ផ្តើមវេលាម៉ោង ៥៖៣០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។
៤. ការលើកទឹកចិត្តដល់ការរៀបចំព្រឹត្តិការណ៍ កំសាន្តសប្បាយនានាតាមតំបន់រមណីយដ្ឋាន តំបន់សហគមន៍ និងភូមិដ្ឋានប្រជាពលរដ្ឋ។
ជាមួយគ្នានេះ កម្មវិធី ក៏សូមអំពាវនាវ ដូចខាងក្រោម៖
១. ផ្តល់ព័ត៌មានការចុះឈ្មោះចូលរួមដង្ហែរអបអរសាទរ(បញ្ជាក់ឈ្មោះអង្គភាព និងចំនួនអ្នកចូលរួម) និងការចុះឈ្មោះលក់បញ្ចុះតម្លៃ តាមរយៈតំណភ្ជាប់តេក្រាម https://t.me/worldtourismdaydiscount
២. ការលើកស្លាកអបអរសាទរទិវាទេសចរណ៍អន្តរជាតិ និងការលក់បញ្ចុះតម្លៃ តាមរយៈការទាញយកផ្ទាំងបដា និងរូបភាពមានស្រាប់
https://drive.google.com/.../1_OSVtd7bPZRK...
៣. ការថតរូបភាព ឬវីដេអូរផ្សព្វផ្សាយផ្សេងៗ ដែលពាក់ព័ន្ធទេសចរណ៍… ដោយភ្ជាប់ជាមួយពាក្យ (Hastag) #WorldTourismDaySiemreap
រដ្ឋបាលខេត្ត សហការជាមួយប្រតិបត្តិករទេសចរណ៍ សមាគម និងវិស័យឯកជន ក៏នឹងជម្រាបអំពីលម្អិតនាពេលបន្ទាប់។