ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំអនុគណៈកម្មការរៀបចំសោភ័ណភាព សុខាភិបាល អនាម័យ និងបរិស្ថាន នៃគណៈកម្មការរៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលដឹកនាំដោយលោក យុន លីនណេ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត និងមានការចូលរួមពីនាយករងរដ្ឋបាល នាយកទីចាត់ការ តំណាងមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ។ បន្ទាប់ស្តាប់សេចក្តីរាយការណ៍សង្ខេប និងពិភាក្សាគ្នារួចមក លោក យុន លីនណេ បានណែនាំដល់សមាជិកគណៈកម្មការទាំងអស់ត្រូវរៀបចំរាល់ឯកសារពាក់ព័ន្ធឱ្យបានរួចរាល់ ដេីម្បីត្រៀមរាយការណ៍ក្នុងអង្គប្រជុំរបស់គណៈកម្មការ។ ជាមួយគ្នានោះផងដែរ លោកក៏បានណែនាំដល់ក្រុមការងាររៀបចំអនុគណៈកម្មការនេះ ឱ្យរៀបចំផែនការ និងអនុវត្តផែនការត្រួតពិនិត្យ និងជួសជុលលម្អ រៀបចំតុបតែងភ្លើងគោម ភ្លើងបំភ្លឺ សាធារណៈតាមដងផ្លូវ និងការលម្អសោភ័ណភាពផ្សេងៗនៅតាមដងស្ទឹងសៀមរាប ស្ពាន សួនច្បារ និងតាមទីសាធារណៈនានា ត្រូវសហការរៀបចំស្តង់ពិព័រណ៍ពាណិជ្ជកម្មនានា រៀបចំផែនការប្រមូល ដឹកជញ្ជូន និងសំអាតសំរាមឱ្យបានជាប់ជាប្រចាំ ធានាបាននូវសោភ័ណភាព និងបរិស្ថានល្អនៅទីកន្លែងប្រារព្ធពិធីតាមដងផ្លូវសាធារណៈ សួនច្បារ ក៏ដូចជានៅក្នុងក្រុងទាំងមូល រៀបចំបង្គន់អនាម័យនៅទីកន្លែងប្រារព្ធពិធីសំខាន់ៗ និងទីសាធារណៈ ដោយសហការជាមួយម្ចាស់ គ្រឹះស្ថានសាធារណៈ និងឯកជនដែលមានទីតាំងស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាប ព្រមទាំងរៀបចំរថយន្តសង្គ្រោះបន្ទាន់ប្រចាំការនៅទីកន្លែងប្រារព្ធពិធីដោយត្រៀមគ្រូពេទ្យ ថ្នាំពេទ្យចាំបាច់មួយ ចំនួនសម្រាប់សង្គ្រោះបន្ទាន់ដល់កីឡាករ កីឡាការិនីអុំទូក និងសាធារណជន ដែលមានគ្រោះថ្នាក់ ជាយថាហេតុផ្សេងៗ ដូចជា គ្រោះថ្នាក់ចរាចរណ៍ ខ្យល់ចាប់ ខ្យល់គរជាដេីម។ លោកអភិបាលរងខេត្ត ក៏បានបន្តថារដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាចុងខែវិច្ឆិកា ខាងមុខនេះ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ នៅតាមបណ្តោយដងស្ទឹងសៀមរាប រួមជាមួយនឹងកម្មវិធីកម្សាន្តជាច្រើនទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តអំពីវប្បធម៌ ប្រពៃណីរបស់ប្រជាពលរដ្ឋខែ្មរយើងដែលមានតាំងពីបូរាណមក និងមានការតាំងពិព័រណ៍ ការប្រគុំតន្ត្រី អុំទូកខ្នាតតូច ផ្សារបណ្តែតទឹក ជិះទូកលេងកំសាន្តផងដែរ៕
កិច្ចប្រជុំអនុគណៈកម្មការរៀបចំសោភ័ណភាព សុខាភិបាល អនាម័យ និងបរិស្ថាន នៃគណៈកម្មការរៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
- 97
- ដោយ vannak
អត្ថបទទាក់ទង
-
សិក្ខាសាលា ផ្សព្វផ្សាយលទ្ធផល នៃការអនុវត្តគម្រោង សាកល្បងស្តីពីការប្រើបា្រស់ ឧបករណ៍វាយតំលៃហានិភ័យ ក្នុងការគ្រប់គ្រងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ប្រទេសកម្ពុជា
- 97
- ដោយ vannak
-
ឆ្នាំ២០២៤ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់កម្ពុជា ព្រោះជាឆ្នាំដែលបាននិងគ្រោងប្រារព្ធនូវព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិផងដែរ។
- 97
- ដោយ vannak
-
សន្និសីទ ស្ដីពីសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តភាព ក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា ក្រោមបរិបទថ្មី
- 97
- ដោយ vannak
-
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំ សិក្ខាសាលា ស្តីពីការពង្រឹងបរិយាបន្នពិការភាពក្នុងប្រព័ន្ធជំនួយសង្គម
- 97
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូមហាវិទ្យាល័យការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា
- 97
- ដោយ vannak
-
វេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥.២០២៧) របស់រដ្ឋបាលខេត្តសៀមរាប
- 97
- ដោយ vannak
-
វិថីសម្តេចវិបុលបញ្ញា សុខ អាន 🛣️🌿🇰🇭
- 97
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដាំដើមឈើចំនួន៤៥០ដើម នៅតាមដងវិថីក្នុងក្រុងសៀមរាប
- 97
- ដោយ vannak
-
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឆ្នាំ២០២៥- ២០២៨”
- 97
- ដោយ vannak
-
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករល្ខោនមហាជនខេត្តសៀមរាប ស.ស.យ.ក ខេត្តសៀមាបនឹងរៀបចំទស្សនីយភាពខ្មែរ ទម្រង់សិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” ដែលនឹងសម្តែងជូននាថ្ងៃសៅរ៍ – អាទិត្យ ១១ រោច – ១២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ – ២៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០ ល្ងាច នៅផ្សារ ហេរីថេក វ៉ក (Heritage Walk) ក្រុងសៀមរាប។ សូមអញ្ជេីញចូលរួមទស្សនាដោយសេរី នៅផ្សារ ហេរីថេក វ៉ក (Heritage Walk) ក្រុងសៀមរាប។
- 97
- ដោយ vannak