រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្ត​ និងក្រុមហ៊ុន​ មិត្តហ្វូន​ សាខាខេត្តសៀមរាប

  • 158
  • ដោយ vannak

កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតឱ្យ លោក ង្វៀន ស៊ាន់ថាំង នាយកក្រុមហ៊ុនមិត្តហ្វូនសាខាសៀមរាប និងក្រុមការងារ បានជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។ ក្នុងជំនួបនេះ លោក ង្វៀន ស៊ាន់ថាំង នាយកក្រុមហ៊ុនមិត្តហ្វូនសាខាសៀមរាប​ បានថ្លែងអំណរគុណជាទីបំផុតចំពោះ ឯកឧត្តម អភិបាលខេត្ត ដែលតែងតែផ្តល់ការគាំទ្រ និងជួយសម្របសម្រួលរាល់កិច្ចការ​ ដែលក្រុមហ៊ុនស្នើសុំ ហើយក្រុមហ៊ុនតែងតែត្រៀមកិច្ចសហការគ្រប់ពេលដែលមានការស្នើសុំពីរដ្ឋបាលខេត្តលើកិច្ចការជាអាទិ៍ភាពនានា​។ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណទៅកាន់លោក ប្រធានក្រុមហ៊ុន ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អជាមួយរដ្ឋបាលខេត្ត ពិសេសពេលមានតម្រូវការក្នុងពិធីបុណ្យ និងកិច្ចប្រជុំធំៗ ដែលត្រូវការសេវាទាំងការហៅចេញ​ និង សេវាអុិនធ័រណែត នៅតំបន់ក្រៅក្រុង​ និងតំបន់មួយចំនួនតាមបណ្តាស្រុក រឺតំបន់ទេសចរណ៍ថ្មីៗរបស់ខេត្តសៀមរាប។ ឯកឧត្តម​ ថ្លែងអំណរគុណចំពោះក្រុមហ៊ុនក្នុងការពង្រីកសេវានៅតំបន់ដាច់ស្រយាលតាមបណ្តាស្រុកមួយចំនួន សូមឱ្យក្រុមហ៊ុនដាក់លិខិតមកខេត្ត ដើម្បីរដ្ឋបាលខេត្តសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធ ដើម្បីរៀបចំបំពេញនូវសេចក្តីការរបស់ប្រជាពលរដ្ឋរបស់យើង ដោយសារតែសេវាទូរស័ព្ទ និង Internet ប្រាកដណាស់រួមចំណែកដល់ការអភិវឌ្ឍចំណេះដឹង សេដ្ឋកិច្ច សង្គមកិច្ចរបស់បងប្អូនប្រជាជលរដ្ឋ។​ ដោយឡែក​ ចំពោះការសុំពង្រីកសេវាទូរស័ព្ទ ឱ្យបានគ្រប់ទីកន្លែងនៃតំបន់រមណីយដ្ឋានអង្គរ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តនឹងពិភាក្សាដោយផ្ទាល់ជាមួយអប្សរាដេីម្បីរដំណោះស្រាយទាំងនេះ៕

អត្ថបទទាក់ទង