
បន្ទាប់ពីប្រជុំពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់រួចមក ប្រធានអង្គប្រជុំបានណែនាំដល់ លោក អភិបាល/អភិបាលរងក្រុង-ស្រុក មួយចំនួនដូចខាងក្រោម៖
១-រដ្ឋបាលក្រុង-ស្រុក ណែនាំដល់ឃុំ សង្កាត់ ត្រូវរៀបចំធ្ចើតារាងផែនការសម្អាតបរិស្ថាននៅតាមមូលដ្ឋានរបស់ខ្លួន រៀងៗខ្លួន រៀងរាល់សប្តាហ៍ ដោយមានការចូលរួមពីប្រជាពលរដ្ឋ សិស្សានុស្សិស្ស និងអ្នកពាក់ព័ន្ធ ធ្វើការសម្អាតបរិស្ថានតាមដងផ្លូវសាធារណៈបរិវេណសាលារៀន វត្តអារាម ទីប្រជុំជន...។ល។ ដើមីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់សាធារណជន កុំឱ្យបោះចោលសំរាមតាមដងផ្លូវសាធារណៈ នាំឱ្យបាត់បង់សោភ័ណភាព និងសណ្តាប់ធ្នាប់អនាម័យបរិស្ថាន
២-រដ្ឋបាលស្រុកប្រាសាទបាគង ត្រូវរៀបចំស្រង់ទិន្នន័យប្រជាពលរដ្ឋ និងកុមារ ដែលរេីសសំរាម នៅទីលានទុកដាក់សំរាម ព្រមទាំងត្រូវកំណត់ទំហំផ្លូវចូលទីលាន ១៥ម៉ែត្រ ទៅ ២០ម៉ែត្រ
៣-ក្រុមហ៊ុន Gaea ត្រូវណែនាំដល់បុគ្គលិក និងអ្នករេីសសំរាម អោយពាក់ស្បែកជេីងកវែង ស្រោមដៃ ម៉ាស់ និងសម្លៀកបំពាក់ អោយបានត្រឹមត្រូវ
៤-ក្រុមហ៊ុនស៊ិនទ្រី ត្រូវឈប់ចាក់សំរាមទៅក្នុងរណ្តៅទឹក ដោយធ្វើការចាក់សំរាមនៅលើដីគោក ឬចចារស្នើសុំចាក់សំរាមនៅទីលានចាក់សំរាមរបស់ក្រុមហ៊ុនGAEA ជាបណ្តោះអាសន្ន រហូតដល់ទីលានចាក់សំរាមថ្មីសាងសង់រួចជាស្ថាពរ
៥-រដ្ឋបាលក្រុង-ស្រុក ត្រូវរៀបចំផែនការសម្រាប់ដាំកូនឈេីនៅតាមមូលដ្ឋាន និងតាមដងផ្លូវ
៦-មន្ទីរបរិស្ថានខេត្ត ត្រូវរៀបចំផ្តល់កូនឈេីដល់រដ្ឋបាលក្រុង-ស្រុក ដេីម្បីដាំលម្អតាមដងផ្លូវទីាធារណៈ តាមការគោលការណ៍ណែនាំរបស់ក្រសួងបរិស្ថាន
៧-រដ្ឋបាលក្រុង ស្រុក ត្រូវផ្តល់កិច្ចសន្យាប្រមូលសំរាម ដល់រដ្ឋបាលខេត្ត ឱ្យបានមុនថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំណត់៕