
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងប្រជាជន ទូទាំងប្រទេស នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ដែនដីកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ គឺជាសក្ខីភាព ឆ្លុះបញ្ចាំងឲ្យឃើញអំពីចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភា រដ្ឋាភិបាលនិងប្រជាជនប្រទេសទាំងពីរ ( ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន ) កាន់តែរឹងមាំទ្វេរឡើងថែមទៀត។ ក្នុងកិច្ចទទួលបដិសណ្ឋារកិច្ចដំណើរអញ្ជើញដល់របស់ឯកឧត្តម លូវ ឈីនជៀន (Lou Qinjian) ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ។ នៅក្នុងជំនួបសម្តែងការគួសមគណៈប្រតិភូនៅបន្ទប់រងចាំនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប.អង្គរ និង ក្នុងពិធីលៀងសាយភោជន៍ នៅសណ្ឋាគារ សុខាអង្គរ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងពីសក្តានុពលរបស់ខេត្តសៀមរាប ជម្រាបជូនគណៈប្រតិភូ ដោយបញ្ជាក់ថា ប្រជាពលរដ្ឋខេត្តសៀមរាប បានពឹងផ្អែកលើវិស័យទេសចរណ៍ និង កសិកម្ម ដែលជាសេដ្ឋកិច្ចដ៏ចំបង។ ឯកឧត្តមកបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការបន្តពង្រឹងនិងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ។
ឯកឧត្តម អ៊ាន ឃុន ក៏មានសង្ឃឹមជឿជាក់ថា ក្រោយកិច្ចដំណើរនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប.អង្គរ ចំនួនភ្ញៀវមានការកើនឡើង សំខាន់អ្នកទេសចរណ៍ប្រជាជនចិន ដែលប្រទេសជាមិត្តដែកថែប តាំងពីយូលង់មកហើយ ។ ឯកឧត្តមកបានសំណូមដល់គណៈប្រតិភូ សូមជួយធ្វើការផ្សព្វផ្សាយអំពីសម្បត្តិវប្បធម៌ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ទៅដល់ប្រជាជនចិន ចូលមកទស្សនាកម្សាន្តនៅកម្ពុជា ។ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តមចង់ឃើញវឌ្ឍនភាពបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ជាពិសេសក្នុងការពង្រឹងគុណភាពនិងសុចរិតភាពនៃគម្រោង BRI និងការជួយសម្រួលដល់ការបន្តរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗដូចជា ឧស្សាហកម្ម កសិកម្ម ការវិនិយោគ និង វប្បធម៌នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ។
ក្នុងឱកាសនោះដែរ ឯកឧត្តម លូវ ឈីនជៀន (Lou Qinjian)ប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានជម្រាបជូនដល់រដ្ឋបាលខេត្តសៀមរាប ពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដើម្បីចូលរួមលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជាចិន ទំាងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឲ្យបានកាន់តែរឹងមាំឡើង ស្របតាមកិច្ចព្រមព្រៀងរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាអគ្គលេខាបក្សកុម្មុយនីស្តចិន រួមនិង លោក ចាវ លិជិ (ZHAO Leji) ប្រធានសភាប្រជាជនចិនទូទំាងប្រទេស នាពេលកន្លងមក ។ ក្នុងនោះដែរឯកឧត្តមប្រធានគណៈប្រតិភូ ក្រោយពេលធ្វើនិវត្តដល់ មាតុប្រទេសវិញ និង ខិតខំជម្រុញកិច្ចទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ រវាងប្រជាជននិងប្រជាជនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ទៅលើវិស័យទេសចរណ៍ ការវិនិយោគ វប្បធម៌ ជាពិសេសទំនាក់ទំនងប្រជាជននិងប្រជាជន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ឲ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយផងដែរ៕
+25
13អ្នក និង 12 នាក់ផ្សេងទៀត