
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅបន្ទប់ប្រជុំលេខ ១សាលាខេត្តបានរៀបំពិធីជំនួសសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តដឹកនាំដោយលោក ស៊ុន ចំណាន នាយករងរដ្ឋបាល ជាមួយគណៈប្រតិភូរដ្ឋបាលប្រជាជនខេត្តHubei នៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយ លោក Hu Daoyin ប្រធានការិយាល័យភូមិសាស្ត្រ នៃរដ្ឋបាលប្រជាជនខេត្តHubei។ លោក Hu Daoyin ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅខេត្តសៀមរាបចាប់ពីថ្ងៃទី១២-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈប្រតិភូក៏ឆ្លៀតឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដេីម្បីពង្រឹងកិច្ចសហប្រតិបត្តិការការិយាល័យភូមិសាស្ត្រ នៃសាធារណរដ្ឋប្រជាមានិតចិនជាមួយនឹងមន្ទីររ៉ែ និងថាមពលខេត្ត។ លោក នាយករងរដ្ឋបាល សូមធ្វេីការស្វាគមន៍ និងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការការិយាល័យភូមិសាស្ត្រ នៃសាធារណរដ្ឋប្រជាមានិតចិនជាមួយនឹងមន្ទីររ៉ែ និងថាមពលខេត្ត។ លោក ក៏បានថ្លែងនូវអំណរគុណចំពោះគណៈប្រតិភូដែលឆ្លៀតឱកាសដ៏មានតម្លៃដេីម្បីចូលរួមក្នុងពិធីនេះ៕