
លោក សុខ ថុល ខេត្តសៀមរាបមានអត្តសញ្ញាណគ្រួសារក្រីក្រមានគ្រួសារក្រីក្រខេត្តសរុប ៦៦ ១៥៤គ្រួសារ ក្នុយនោះក្រ១ ចំនួន ២៨ ៤២៤គ្រួសារ ក្រ២ ចំនួន ៣៧ ៧៣០គ្រួសារ
គ្រួសារងាយរងហានិភ័យខេត្តសៀមរាបសរុប ៣២ ៧៦២គ្រួសារ និងគ្រួសាររងផលប៉ះពាល់ដោយទឹកជំនន់ ៨ ៨៧៦គ្រួសារ។ មន្ទីរផែនការបានសហការជាមួយអជ្ញារធរជួយដោះស្រាយរាល់បញ្ហាបាត់ប័ណ្ណសមធម៌ ជួយសម្រួលគ្រួសារដែលត្រូវការប្រើប្រាស់ប័ណ្ណសមធម៌បន្ទាន់ទៅមន្ទីរពេទ្យ និងជួយសម្រួលបញ្ហាផ្សេងៗដែលកើតមានជាក់ស្តែង។
ឯកត្តម ទុយ ស៊ីនណា តាមការត្រួតពិនិត្យរបស់ក្រសួងផែនការ និងមន្ទីរផែនការ លើការអនុវត្តរបស់ក្រុមការងារឃុំសង្កាត់ ដើម្បីធ្វើការវាយតម្លៃ និងជួយពង្រឹងគុណភាព ប្រសិទ្ធភាព និងវឌ្ឍនភាពនៃការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ការតាមដានត្រួតពិនិត្យចែកជា២ប្រភេទគឺ៖ ការតាមដានត្រួតពិនិត្យការអនុវត្តនីតិវិធី និង ការតាមដានគុណភាពទិន្នន័យ។
ក្នុងនោះយន្តការគ្រប់គ្រងមតិជំទាស់ និងសំណូមពរ មានគោលបំណងធានានូវគណនេយ្យភាព តម្លាភាព និងពង្រឹងការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យកាន់តែមានប្រសិទ្ធភាព។ ប្រព័ន្ធនេះផ្តល់ឱកាស និងភាពងាយស្រួលដល់សាធារណជន និងអ្នកពាក់ព័ន្ធផ្សេងៗក្នុងការផ្តល់មតិជំទាស់ និងសំណូមពរទៅអ្នកអនុវត្ត និងអ្នកគ្រប់គ្រងកម្មវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យអំពីបញ្ហាផ្សេងៗដែលពួកគេជួបប្រទះ។
សូមបញ្ជាក់ផងដែរថា ក្រសួងផែនការបានបង្កើតកម្មវិធីសាធារណៈនៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (Public IDPoor App) សម្រាប់ដំឡើងលើទូរស័ព្ទដៃ និងឧបករណ៍ឆ្លាតវៃ និង គេហទំព័រ www.idpoor.gov.kh សម្រាប់សាធារណជនផ្តល់មតិជំទាស់ និងសំណូមពរផ្សេងៗមកក្រុមការងារឃុំ/សង្កាត់ មន្ទីរផែនការរាជធានី/ខេត្ត និងក្រសួង ។ កម្មវិធីថ្មីនេះបានភ្ជាប់ជាមួយប្រព័ន្ធមូលដ្ឋានទិន្នន័យគ្រួសារក្រីក្រថ្នាក់ជាតិ ដែលអាចឱ្យក្រសួងផែនការ និងមន្ទីរផែនការរាជធានី/ខេត្ត ដឹងអំពីមតិជំទាស់ និងសំណូមពរគ្រប់ប្រភេទដែលប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងៗបានដាក់ស្នើសុំ និងលំហូរនៃការដោះស្រាយផងដែរ៕