
លោកអភិបាលរងខេត្ត បានបន្តថា កម្មវិធីកំណែទម្រង់ទាំងអស់អាចអនុវត្តសម្រេចជោគជ័យទៅបាន គឺអាស្រ័យដោយការចូលរួមយ៉ាងសកម្មពីតួអង្គពាក់ព័ន្ធទាំងអស់ នៅគ្រប់ផ្នែក គ្រប់ថ្នាក់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដោយមានការគាំទ្រពីប្រជាជននិងសង្គមជាតិទាំងមូល។ ម៉្យាងទៀតដោយ ផ្តោតសំខាន់លើ កំណែទម្រង់លើការគ្រប់គ្រងមុខងារសាធារណៈ កម្មវិធីជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបត្តេយ្យនៅថ្នាក់ក្រោមជាតិ ដែលជាកំណែទម្រង់វិមជ្ឈការ និង សហវិមជ្ឈការ និង ការកំណែទម្រង់រដ្ឋបាលសាធារណៈ តាមកម្មវិធីជាតិ និង ពាក់ព័ន្ធទៅនឹងការកំណែទម្រង់ច្បាប់ប្រព័ន្ធយុត្តិធម៌ ដែលត្រូវបានរាជរដ្ឋាភិបាលដាក់ចេញ ។ លោកបានសង្កត់ធ្ងន់ថា កម្មវិធីកំណែទម្រង់ទាំងអស់អាចអនុវត្តសម្រេចជោគជ័យទៅបាន គឺអាស្រ័យដោយការចូលរួមយ៉ាងសកម្មពីតួអង្គពាក់ព័ន្ធទាំងអស់ ទាំងមន្ទីរ អង្គភាព ក្រុង ស្រុក និងដោយមានការគាំទ្រពីប្រជាជននិងសង្គមជាតិទាំងមូល។ កំណែទម្រង់រដ្ឋបាលសាធារណៈមានតួនាទីស្នូល ក្នុងការ កសាងពង្រឹងនីតិរដ្ឋនៅកម្ពុជា កសាងអភិវឌ្ឍសមត្ថភាពស្ថាប័នរដ្ឋ និងធនធានមនុស្សក្នុងវិស័យសាធារណៈ ធ្វើជាបង្អែករឹងមាំដល់ផ្នែកឯកជន និង បង្កលក្ខណៈធានាដល់ប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាជន រួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព សុខុមាលភាព និង វិបុលភាពរបស់សង្គមជាតិ។ លោកអភិបាលរងខេត្ត ក៏សុំឲ្យបណ្តាមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុកទាំងអស់ លើកជាមតិ យោបល់ ក្នុងកិច្ចពិនិត្យនិងពិភាក្សា ដើមី្បកិច្ចប្រជុំនេះ ទទួលបាននូវធាតុចូល ក្នុងការរៀបចំរបាយការណ៍ផ្ញើជូនទៅគណៈ កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈផ្ដោតការជម្រុញដំណើរការកសាងបញ្ចប់កម្មវិធីជាតិ កែទម្រង់រដ្ឋបាលសាធារណៈ (២០២២-២០៣៥) ៕