
សូមបញ្ជាក់ថា គម្រោងតុក្កតាយក្ស ចាប់បង្កើតនៅឆ្នាំ ២០០៧ ដោយសិល្បករជនជាតិអង់គ្លេសមួយក្រុម កម្មវិធីត្រូវបានប្រារព្ធរាល់ឆ្នាំរហូតដល់ឆ្នាំ២០១៨ និងត្រូវបានផ្អាក ពីឆ្នាំ២០១៩ដល់ ឆ្នាំ២០២១ និងបានចាប់ផ្តើមធ្វើឡើងវិញនៅឆ្នាំ២០២២ ដោយសហការជាមួយ រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយត្រូវបានដង្ហែនៅផ្លូវភូមិព្រះដាក់ ខេត្តសៀមរាប និងឆ្នាំ២០២៣ ចាប់ផ្តើមតម្លើងនិងដង្ហែ នៅក្នុងក្រុងវិញ។ ការរៀបចំដង្ហែក្បួនតុក្កតាយក្ស នេះ គឺមានការចូលរួមពីក្មេងៗមកអង្គការក្រៅរដ្ឋាភិបាលជាច្រើន ក្នុងគោលបំណងលើកស្ទួយវិស័យសិល្បៈ វប្បធម៌ខ្មែរ បញ្ហាអនាម័យ បរិស្ថាន សត្វឆ្នាំទាំង១២ ការលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍវិស័យអប់រំជូនសាធារណៈជនឲ្យកាន់តែទូលំទូលាយកន្លងមក។
ដោយឡែក ប្រធានបទសម្រាប់ឆ្នាំ ២០២៤ គឺយើងនឹងបង្កើតដាយណូស័រ ទាំងអស់ដោយមានការចូលរួមសិក្ខាសិលាដោយក្មេងៗ ប្រមាណ ៦៥០នាក់ មកពីសាលារដ្ឋឯកជន និងអង្គការក្រៅរដ្ឋាភិបាល សរុប១៩ ។ ដាយណូស័រជាពូជភាវរស់រាប់លានឆ្នាំមុនសត្វលោកសព្វថ្ងៃកើតមាន ហើយជាសត្វដែលធ្វើអោយក្មេងៗស្រលាញ់ និងរីករាយជាមួយការតម្លើងតុក្កតាយក្សទាំងនេះ៕