![](https://asset.cambodia.gov.kh/provincial/sites/22/2024/03/408869662_750375027236826_1269192625160991822_n-1024x683.jpg)
ការរៀបចំសិក្ខាសាលាស្តីពី "ការបង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវ ភាពធន់ក្នុងទីក្រុងលើការប្រែប្រួលអាកាសធាតុ ក្នុងក្រុងសៀមរាប" មានគោលបំណងចំនួន៤ រួមមាន៖
១-ពង្រឹងអភិបាលកិច្ច និងសមត្ថភាពរបស់សហគមន៍ទីក្រុងសម្រាប់ការវាយតម្លៃហានិភ័យទាក់ទងនឹងអាកាសធាតុ
២-លើកកម្ពស់សមត្ថភាព ចំណេះដឹង និងតួនាទីរបស់យុវជន សហគមន៍មូលដ្ឋាន និងអាជ្ញាធរក្នុងភាពធន់នឹងការប្រែប្រួលអាកាសធាតុក្នុងទីក្រុង
៣-ចូលរួមពង្រឹងសិទ្ធិលំនៅឋាន និងការបង្កើតសហគមន៍ដែលមានស្ថិរភាព និងអាចរស់នៅបានតាមរយៈការរចនាសម្ព័ន្ធ ការរចនាលំនៅដ្ឋាន សម្រាប់សេវាកម្មក្នុងស្រុក និងសុវត្ថិភាពកាន់កាប់ដីធ្លី កាន់តែច្រើនស្របតាមគោលការណ៍ទីក្រុងឆ្លាតវៃ
៤-កែលម្អសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការកសាងជំនាញ និងបង្កើនឱកាសចិញ្ចឹមជីវិតក្នុងការតាំងលំនៅក្នុងសំណង់បណ្តុះអាសន្នរបស់សហគមន៍ក្រីក្រក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប៕