
កិច្ចប្រជុំប្រចាំឆ្នាំលើកទី៧ នៃគំនិតផ្តួចផ្តើមតំបន់រ៉ាមសារ ឥណ្ឌូ-ភូមា Indo-Burma Ramsar Regional Initiative (IBRRI) ក្រោមគណអធិបតីភាព លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក Raphael Glemet អ្នកសម្របសម្រួលកម្មវិធីសម្រាប់ទឹក និងដីសើមនៃការិយាល័យប្រចាំតំបន់អាស៊ី នៃសហភាពអន្តរជាតិសម្រាប់ការអភិរក្ស និងធម្មជាតិ (IUCN) និងមានការអញ្ជេីញចូលរួមពី អស់លោក លោកស្រី តំណាងប្រទេស IBRRI និងដៃគូអភិវឌ្ឍន៍ រួមទាំងមជ្ឈមណ្ឌលជាតិ Ramsar អ្នកជំនាញ និងអ្នកស្រាវជ្រាវ លោក លោកស្រី មន្ត្រីរាជការ តំណាងមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ជាច្រេីននាក់ទៀត។
កិច្ចប្រជុំនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតគំនិតល្អៗ ពីចំណុចបង្គោលជាតិ Ramsar និងដៃគូអនុវត្ត Ramsar មកពីប្រទេសចំនួនប្រាំ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម) ដោយមានកិច្ចការជាច្រើនដែលត្រូវរៀនពីគ្នាទៅវិញទៅមកលើការអនុវត្តយុទ្ធសាស្ត្រ Ramsar និងគោលនយោបាយទាក់ទងនឹងតំបន់ដីសើមជាច្រើនទៀត។ ជាពិសេស លទ្ធផលនៃកិច្ចប្រជុំនេះនឹងបំពេញចន្លោះដែលខ្វះខាត និងផ្ដល់ឱកាសគ្រប់គ្រាន់ក្នុងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក និងរួមគ្នាក្នុងការអភិរក្សតំបន់ដីសើម និងការប្រើប្រាស់ប្រកបដោយអត្ថប្រយោជន៍នៅក្នុងតំបន់ ៕