នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកបន្ទាយស្រី រដ្ឋបាលស្រុកប្រាសាទបាគង អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន Agent21 Global បានរៀបចំកម្មវិធីក្រុងពាលីកម្មវិធីព្រឹត្តិការណ៍សង្ក្រាន្តក្រុងរុនតាឯកតេជោសែន ក្រោមការដឹកនាំរបស់ លោក អ៉ឹង សុភ័ណ នាយករងរដ្ឋបាលសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រី លោក អភិបាលស្រុកបន្ទាយស្រី លោក អភិបាលរង នៃគណៈអភិបាលស្រុកប្រាសាទបាគង កងកម្លាំងប្រដាប់អាវុធទាំងពីរស្រុក លោកនាយក នាយករងទីចាត់ការចំណុះរដ្ឋបាលខេត្ត លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទាំងពីរ លោកស្រី មេឃុំរុនតាឯក និងមេឃុំបល្ល័ង្ក លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរុនតាឯក និងមេឃុំបល្ល័ង្ក តំណាងក្រុមហ៊ុន Agent21 Global លោក មេភូមិពាក់ព័ន្ធ និងមន្ត្រីជំនាញ នៅផ្សារតំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
នៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តក្រុងរុនតាឯកតេជោសែន មានកម្មវិធីកម្សាន្តជាច្រើនសម្រាប់ដាក់ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ សិស្សានុសិស្ស និសិ្សត ចូលរួមទស្សនា និងលេងកម្សាន្តដូចជា ការលេងល្បែងប្រជាប្រិយខ្មែរ ចាប៉ីដងវែង ដោយគ្រូស្ម័គ្រចិត្តក្នុងក្រុមសិល្បះមរតកតេជោរុនតាឯក ការដើរម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរ ( ហូល ) ការបកស្រាយ ចម្រៀងប្រពៃណីដោយក្រុមសិល្បះតេជោរុនតាឯក ល្ខោនបាសាក់ ស្គរដៃ និងកម្មវិធីផ្សេងៗទៀត៕