រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ចុះមកពិនិត្យ និង ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត

  • 1.1ពាន់
  • ដោយ thla18

រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ លោក លី សំរិទ្ធ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបានអញ្ជើញចូលរួមចំកិច្ចប្រជុំពិភាក្សាការងារស្តីពីការពង្រឹងវិស័យព័ត៌មាន ដើម្បីរក្សាស្ថិរភាពផ្លូវចិត្តរបស់បងប្អូនប្រជាពលរដ្ឋក្រោមអធិបតីភាព ឯកឧត្តម ផៃ ស៉ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ឯកឧត្តម ផៃ ស៉ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល

លោក លី សំរិទ្ធ អភិបាលរងខេត្តបានស្វាគមន៍ដល់ប្រតិភូនិងបានរាយការណ៍សង្ខេបអំពីការងារផ្សព្វផ្សាយរាល់ព័ត៌មានកន្លងមករបស់រដ្ឋបាលខេត្តនិងមន្ទីរព័ត៌មានខេត្តក្នុងអំឡុងពេលមានករណីវីរុស COVID-19នៅក្នុងខេត្ត។

ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថាស្ថានភាពបច្ចុប្បន្នខេត្តសៀមរាបមានបុរសម្នាក់បានឆ្លងវីរុស COVID-19 ដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយឯកឧត្តម ចុះពិនិត្យពីស្ថានភាពទូទៅក្នុងខេត្ត។ ក្នុងនោះឯកឧត្តម ក៏បានសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករដោយបានណែនាំថាសូមបងប្អូនកុំមានការភ័យខ្លាចនឹងជំងឺនេះ ដោយសារជំនេះយើងអាព្យាបាលបាន ហើយសូមបងប្អូនព្យាយាមសម្អាតអនាម័យអោយបានជាប្រចាំ។ ឯកឧត្តម បានបន្ថែមថាដោយស្ថានភាពក្នុងខេត្តសៀមរាបពុំមានភាពស្ងប់ស្ងាត់ដូចដែលបុគ្គលមួយចំនួនបានលើកឡើងនោះឡើយ គឺឃើញថាបងប្អូននៅតែធ្វើចរាចរណ៍ និងធ្វើការងារទៅតាមជំនាញរៀងៗខ្លួន ព្រមទាំងប្រកបរបរជាធម្មតា។

ឯកឧត្តម ក៏បានសំណូពរដល់រដ្ឋបាលខេត្តនិងមន្ទីរព័ត៌មានសូមបន្តផ្សព្វផ្សាយរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងវីរុស COVID-19 អោយបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីកុំឱ្យមានការភ័យខ្លាច ហើយត្រូវធ្វើការអប់រំ ណែនាំដល់ពួកគាត់ឱ្យមានការសម្អាតអនាម័យជាប្រចាំ៕

អត្ថបទទាក់ទង