
ទិវានេះមានសារសំខាន់ ក្នុងបង្ហាញពីគំនិតផ្តួចផ្តើម និងសមិទ្ធផលសម្រេចបាននៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជារបស់ គ.គ.ហ.។ តាមរយៈទិវាជំនាញ ហូកា ដៃគូពាក់ព័ន្ធនានា រួមមានវិស័យសាធារណៈ វិស័យឯកជន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងអ្នកជំនាញទេសចរណ៍បានចូលរួមចែករំលែកចែករំលែកបទពិសោធន៍ជោគជ័យ និងបានផ្តល់ធាតុចូលសំខាន់ៗដើម្បីពង្រឹងទាំងបរិមាណ និងគុណភាពអ្នកជំនាញក្នុងវិស័យទេសចរណ៍។ ព្រឹត្តិការណ៍នេះក៏នឹងមានការបង្ហាញជំនាញបដិសណ្ឋារកិច្ច ដោយមន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោងលើជំនាញរៀបចំបន្ទប់ រៀបចំតុអាហារ បត់កន្សែង ជាពិសេសប្រកួតជំនាញចាក់ឡាតេ និងជំនាញសេវាកម្មស្រាទំពាំងបាយជូរ សំដៅលើកម្ពស់ការយល់ដឹងលើជំនាញនីមួយៗ។ កម្មវិធីបណ្តុះបណ្តាល ហូកា ត្រូវបានអនុវត្តក្រោមកិច្ចសហការរវាងក្រសួង ទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍ជំនាញ ដែលជាគម្រោងរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការក្នុងខេត្តគោលដៅចំនួនដប់ពីរ។