
ក្នុងកិច្ចប្រជុំនេះដែរសមាជិកនៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត បានលើកនូវបញ្ហាពាក់ព័ន្ធមួយចំនួនទៅនឹងរដ្ឋបាលខេត្ត ដោយបានផ្តោតទៅលើការងារសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុង បញ្ហាការចតចំណតអាណាធិបត្តេយ្យរបស់រថយន្តឈ្នួល , ការលក់ដូរបំពានលើផ្លូវថ្មើរជើង និង សាងសង់តូបអាណាធិបតេយ្យនៅតាមរបងមន្ទីរពេទ្យបង្អែកខេត្ត និង បញ្ហាការកកស្ទះរាល់ឯកសារនៅច្រកចេញចូលតែមួយ លើការផ្តល់ស្លាកលេម៉ូតូ, ករណីការធ្វើសៀវភៅស្នាក់នៅ និង ការគ្រប់គ្រងផ្សារអង្គរឃ្យុងយូរ។ ក្នុងនោះដែរត្រូវបានថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុង បានធ្វើការបកស្រាយបំភ្លឺ ទៅនឹងសំណួរ របស់សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងផងដែរ ។
មានប្រសាសន៍នោះដែរ លោក ពិន ប្រាកដ បានវាយតម្លៃខ្ពស់ ទៅលើលទ្ធផលការងារប្រចាំខែ មេសា ព្រមទាំងបានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក សំខាន់គ្រប់ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត ដែលជាសេនាធិការ ជូនគណៈអភិបាលខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចកសាង និង អភិវឌ្ឍន៍ ដោយផ្តោតសំខាន់ទៅ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថានក្នុងក្រុង ដោយខេត្តសៀមរាប ជាគោលដៅនៃ ទេសចរណ៍។ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណ ក្នុងកិច្ចសហការល្អ រវាងក្រុមប្រឹក្សាខេត្ត និង រដ្ឋបាលខេត្ត ក្នុង កិច្ចអនុវត្តន៍ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្ត ទទួលបានលទ្ធផលជាទីគាប់ចិត្ត ។
មានប្រសាសន៍បូកសរុបនោះដែរ ឯកឧត្តម អ៊ាន ឃុន បានបញ្ជាក់ថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកប ដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និង អ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៦០ ជាកិច្ចប្រជុំចុងក្រោយ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត បានប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក។ ក្នុងនោះដែរឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការណែនាំ និង ផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និង ថ្នាក់ដឹកនាំមន្ទីរ និង កងកម្លាំងទាំងបី ដោយក្នុងអាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្តសៀមរាប បានរួមសហការគ្នាបានល្អ ក្នុងការអនុវត្តគោលនយោបាយ ចតុកោណ និងបញ្ចកោណ ដំណាកាល ទី១ របស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឲ្យបានសម្រេចជោគជ័យ ដើមី្បបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ក្នុងនោះឯកឧត្តមបានបញ្ជាក់ថាក្រុមប្រឹក្សាខេត្ត គណៈ អភិបាលខេត្ត, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត បានគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រទេសកម្ពុជា ទាំងមូលតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមប្រធាន បានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់ អភិបាលខេត្ត ដែលបានដឹកនាំអនុវត្តកិច្ចការនានារបស់រដ្ឋបាលខេត្ត សំខាន់លើការដឹកនាំសកម្មភាពក្នុងខេត្ត ដែលធ្វើឲ្យសន្តិសុខ សណ្តាប់សារធារណៈក្នុងខេត្តមានភាពជាប្រក្រតី និងល្អប្រសើរ។ ម៉្យាងទៀតក៏ត្រូវបន្តការផ្តល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពប្រសើរ