នៅរសៀលថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៩ នៃរដ្ឋបាលខេត្ត អាណត្តិទី៣ ប្រចាំខែ ឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកជំទាវ ស៊ិន ណម ប្រធានគណៈ កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ នៃក្រុមប្រឹក្សាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមសមាជិក សមាជិកាគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត មន្ទីរពាក់ព័ន្ធ និង អង្គការដៃគូរ ជាច្រើនរូបផងដែរ ។លោកជំទាវ ស៊ិន ណម បានលើកឡើងថា ដើម្បីធ្វើការពិនិត្យលើការងារ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ (គ ក ស ក)ខេត្តសម្រាប់ខែឧសភា ក្នុងការងារលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដែលមានស្រាប់ សំដៅការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ នៅខេត្តសៀមរាប ដែលអនុវត្តក្នុងពេលកន្លងមក។ លោកជំទាវ ក៏បានធ្វើការណែនាំ និង ជម្រុញបន្ថែមទៅដល់សមាជិកគ.ក.ស.ក. ត្រូវបន្តយកចិត្តទុកដាក់អប់រំ ផ្សព្វផ្សាយអំពីច្បាប់ទាក់ទងទៅនឹងស្ត្រីនិងកុមារ ការលើកកម្ពស់ សីលធម៌សង្គមពង្រឹងភាពអង់អាចដល់ស្ត្រី ជួយអន្តរាគមន៍ជនរងគ្រោះនិងងាយរងគ្រោះ ដោយអំពើហិង្សាក្នុងគ្រួសារ និង ជម្រុញការអប់រំកុមារតូចៗដែលគ្រប់អាយុចូលរៀនបានទៅចូលរៀននៅ តាមមត្តេយ្យរដ្ឋនិង សហគមន៍ ព្រមទាំងលើកកម្ពស់សុខខមាលភាពមាតានិងទារក មុនពេលសម្រាលនិងក្រោយពេលសម្រាលឲ្យបានល្អប្រសើរបំផុត។ ក្នុងនោះលោកជំទាវ ស៊ិន ណម ក៏បានជម្រុញឲ្យកិច្ចប្រជុំ ធ្វើកិច្ចពិភាក្សាទៅ លើករណីការរំលោភបូក លើកកុមារីម្នាក់នៅខេត្តសៀមរាប និង ពិភាក្សាទៅលើស្ថានភាពស្ត្រី យុវជន កុមារ និង ជនងាយរងគ្រោះ ទៅតាមវិស័យ ដែលមានការពាក់ពា័ន្ធ រួមមាន វិស័យអប់រំ សុខភាព អនាម័យទឹកស្អាត សន្តិសុខស្បៀង សង្គមកិច្ច ពលកម្មកុមារ និង សមភាពយេនឌ័រ សន្តិសុខ សណ្តាប់ធ្នាប់ និង ធម្មការ សាសនា ផងដែរ ។ ឆ្លងតាមកិច្ចពិភាក្សាយ៉ាល្អិតល្អន់មក កិច្ចប្រជុំបានរកឃើញនូវគន្លឹះល្អៗ ជាមូលដ្ឋានគ្រឹះ សម្រាប់គណៈកម្មាធិ ការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត យកអនុវត្តបន្តនូវត្រីមាសទី៣ ឆ្នាំ២០២៤រួចមក លោកជំទាវ ស៊ិន ណម ក៏បានលើកនូវសំណូមពរមួយចំនួន និង ជម្រុញដល់សមាជិកគ.ក.ស.ក.ត្រូវបន្តយកចិត្តទុកដាក់អប់រំ ផ្សព្វផ្សាយអំពីច្បាប់ទាក់ទងទៅនឹងស្ត្រីនិងកុមារ និង បង្កើននូវកិច្ចទំនាក់ទំនងល្អនៅក្នុងមូលដ្ឋាន សំខាន់នៅក្រុងរុនតាឯកតេជោសែន លើការពង្រីកនូវមត្តេយ្យសហគមន៍ សុខភាព អនាម័យ និង សូមឲ្យអង្គការដៃគូរ ក្នុងការចូលរួម ជាសំខាន់លើការងារ ការប្រមូលក្រុមជនអនាថា ដែលបង្កភាពអាណាធិបត្តេយ្យនៅក្នុងក្រុង ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និង ភ្ញៀវទេសចរណ៍ជាដើម ។ ម៉្យាងទៀតសូមឲ្យអង្គការដៃគូរ ជម្រុញដល់ប្រជាពលរដ្ឋ រងគ្រោះនិងងាយរងគ្រោះ ក្នុងការ ដាំដុះដំណាំរួមផំ្ស ដើមី្បបង្កើន និង គ្រប់គ្រងជីវភាពក្នុងក្រុមគ្រួសារ និង រកបានកម្រៃបន្ថែម ពីការងារដាំដុះនេះផងដែរ៕
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាបបើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ អាណត្តិទី៣ ប្រចាំខែឧសភា ឆ្នាំ២០២៤
- 60
- ដោយ vannak
អត្ថបទទាក់ទង
-
សិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីសេវាសាធារណៈរបស់ក្រសួងទេសចរណ៍ និងវគ្គបណ្តុះបណ្តាលស្តីពីការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន
- 60
- ដោយ vannak
-
សូមអនុមោទនា ពិធីកាន់បិណ្ឌ២
- 60
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាបចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តព្រះព្រហ្មរ័ត្ន និង វត្តកេសសរារាម
- 60
- ដោយ vannak
-
ដ្ឋបាលខេត្តចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ និងការបង្ការ តាមដាន គ្រប់គ្រង និងឆ្លើយតប គ្រោះមហន្តរាយទឹកជំនន់ក្នុងភូមិសាស្រ្តក្រុង-ស្រុក ខេត្តសៀមរាប
- 60
- ដោយ vannak
-
អង្គការ GIZ បានសហការជាមួយនឹងរដ្ឋបាលខេត្តបានបង្កើតសហគមន៍ទេសចរណ៍ថ្មីមួយស្ថិតក្នុងភូមិវត្តបូព៌
- 60
- ដោយ vannak
-
កម្រងរូបភាព អតីកាល-បច្ចុប្បន្នកាល
- 60
- ដោយ vannak
-
កិច្ចជំនួបពិភាក្សាការងាររវាងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយអង្គការមូលនិធិអេ២១
- 60
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹងអំពីការដាក់ឱ្យប្រើប្រាស់ជាសាធារណៈនូវថ្នាលទិន្នន័យទីក្រុងឆ្លាតសៀមរាប! SRPA Announces the Public Release of the Siem Reap Smart City Data Platform!
- 60
- ដោយ vannak
-
សូមអនុមោទនា ពិធីកាន់បិណ្ឌ១
- 60
- ដោយ vannak
-
ព្រឹត្តិការណ៍ Gumball 3000 ជាមួយនឹងរថយន្តទំនើបៗ (supercar) ដ៏ល្បីល្បាញមួយលើពិភពលោក នៅមុខប្រាសាទអង្គរវត្ត
- 60
- ដោយ vannak