រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខក្នុងពិធីបំបួសកុលបុត្រកុលធីតា ៥៤០នាក់ អបអរសាទរពិធីបុណ្យពិសាខបូជា នៅវត្ដព្រះឥន្ទទេព

  • 69
  • ដោយ vannak

ថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២៤ នៅបរិវេណវត្តព្រះឥន្ទទេព (ប្រាសាទបាយ័ន) លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជេីញចូលរួមពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខក្នុងពិធីបំបួសកុលបុត្រកុលធីតា ៥៤០នាក់ អបអរសាទរពិធីបុណ្យពិសាខបូជាក្រោមអធិបតីភាពលោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ កែ សួនសុភី សសុខា ដោយការអញ្ជេីញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ព្រមទាំងព្រះសង្ឃ សីលវន្ត សីលវន្តី យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋផងដែរ។ សូមបញ្ជាក់ថា ពិធីក្រុងពាលីនាពេលនេះ គឺបួងសួងសុំសេចក្ដីសុខក្នុងពិធីបំបួសកុលបុត្រកុលធីតា ៥៤០នាក់ អបអរសាទរពិធីបុណ្យពិសាខបូជានាពេលខាងមុខ។ ម្យ៉ាងទៀត ការរៀបចំពិធីនេះ ដេីម្បីជាការអប់រំសីលធម៌ ចរិយាធម៌ និងលេីកកម្ពស់វិស័យព្រះពុទ្ធសាសនាដល់យុវជនខ្មែរ ក្នុងការអប់រំផ្លូវចិត្ត និងស្វែងព្រះធម៌ផងដែរ៕

អត្ថបទទាក់ទង