រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំក្រុមការងារបច្ចេកទេសស្តីពី ការផ្ទេរការគ្រប់គ្រង ប្រតិបត្តិការ និងការថែទាំ ថ្នាលទិន្នន័យទីក្រុងឆ្លាតវៃ (Smart City Data Platform)

  • 62
  • ដោយ vannak

ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំទីចាត់ការផែនការ និងវិនិយោគបានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសស្តីពី ការផ្ទេរការគ្រប់គ្រង ប្រតិបត្តិការ និងការថែទាំ ថ្នាលទិន្នន័យទីក្រុងឆ្លាតវៃ (Smart City Data Platform)ជាមួយក្រុមការងារចៃការ(Jica) ក្រោមការសម្របសម្រួលដោយលោក យុន លីនណេ អភិបាលរងខេត្ត។ ក្រោយពីស្តាប់បទបង្ហាញរបស់ក្រុមការងាររៀបចំប្រព័ន្ធថ្នាលទិន្នន័យទីក្រុងឆ្លាតវៃ (Smart City Data Platform) អង្គប្រជុំបានពិភាក្សា និងផ្តល់យោបល់រួចមក លោក យុន លីនណេ បានណែនាំដល់ក្រុមការងាររបស់រដ្ឋបាលខេត្តត្រូវរៀបចំឱ្យមានមន្ត្រីទទួលបន្ទុកបញ្ចូលទិន្នន័យ ពិនិត្យ ពិភាក្សារៀបចំកិច្ចសន្យាបន្ត និងបានឱ្យមន្ត្រីជំនាញចូលប្រព័ន្ធសាល្បង ដេីម្បីត្រួតពិនិត្យ និងកំណត់យកបញ្ហាដាក់ជូនក្រុមការងាររៀបចំប្រព័ន្ធថ្នាលទិន្នន័យទីក្រុងឆ្លាតវៃធ្វេីការកែសម្រួលឡេីងវិញ។ ម្យ៉ាងទៀត ក្រុមការងាររៀបចំប្រព័ន្ធថ្នាលទិន្នន័យទីក្រុងឆ្លាតវៃ (Smart City Data Platform) នឹងរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីរដ្ឋបាលខេត្តផងដែរ។ លោក អភិបាលងខេត្តក៏បានថ្លែងអំណរគុណដល់ក្រុមការងារចៃការ(Jica) ដែលតែងតែជួយដល់រដ្ឋបាលខេត្តសៀមរាបតាមរយៈការផ្តល់នូវចំណេះដឹងបន្ថែមដល់មន្ត្រីរាជការ ក៏ដូចផ្តល់នូវប្រព័ន្ធមួយចំនួនទៀតដែលធ្វេីឱ្យខេត្តសៀមរាបឈានទៅរកទីក្រុងឆ្លាតវៃនាពេលអនាគត។

អត្ថបទទាក់ទង