រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យវាយតម្លៃកម្រិតកែប្រែខ្លួនរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសុំបន្ធូរបន្ថយ ទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យជាតិ

  • 55
  • ដោយ vannak

ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោក លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃកម្រិតកែប្រែខ្លួនរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសបុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ និងទិវាជ័យជម្នះលើរបប ប្រល័យពូជសាសន៍ ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារខេត្ត លោក នាយករងរដ្ឋបាលសាលាខេត្ត តំណាងទីចាត់ការពាកព័ន្ធចំរុះសាលាខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធនានា។កិច្ចប្រជុំពិនិត្យវាយតម្លៃកម្រិតកែប្រែខ្លួនរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសនេះ រៀបចំឡេីងដេីម្បីពិនិត្យលើសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ដើម្បីពិនិត្យ ពិភាក្សាលើសំណុំឯកសារនៃសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសបុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ និងទិវាជ័យជម្នះលើរបប ប្រល័យពូជសាសន៍ ឆ្នាំ២០២៥ ៕

អត្ថបទទាក់ទង