នាព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រុមប្រឹក្សាខេត្ត បានរៀបចំកិច្ចប្រជុំវិសាមញ្ញរបស់ខ្លួន ដើមី្បធ្វើការអនុម័តលើសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៦០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ និង អនុម័តលើសេចក្តីព្រាងរបាយការណ៍ បូកសរុបលទ្ធផលការងារ បញ្ចប់អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២៤ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក យុន លីនណេ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានសមាសភាពចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្នងការខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និង នាយករងរដ្ឋបាល នាយក នាយករង ទីចាត់ការ អង្គភាពចំណុះឲ្យរដ្ឋបាលសាលាខេត្តផងដែរ។ បន្ទាប់ពីសមាជិកនៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្តបានធ្វើការអនុម័តទៅលើរបៀបវារៈដែលបានគ្រោងទុករួចមក ក្នុងនោះដែរសមាជិកនៃក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងនូវចំណុចមួយចំនួន ដើមី្បឱ្យទីចាត់ការរដ្ឋបាលសាលាខេត្ត ធ្វើការកែសម្រួលនូវខ្លឹមសារ អត្ថន័យ និង អក្ខរាវិរុទ្ធ ព្រមទាំងតួលេខ នៅក្នុងរបាយការណ៍រយៈពេល៥ឆ្នាំ នៃអាណត្តិទី៣ ក្រុមប្រឹក្សាខេត្ត និងសាមីមន្ទីរ អង្គភាពមានការពាក់ព័ន្ធ ក៏បានធ្វើការស្រាយបំភ្លឺ ទៅលើករណីដែលសមាជិកក្រុមប្រឹក្សាខេត្តលើកឡើង និង ដើមី្បធ្វើការកែតម្រូវឱ្យបានត្រូវផងដែរ ។ ក្នុងនាមឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត លោក យុន លីនណេ អភិបាលរងខេត្ត ក៏បានធ្វើការថ្លែងអំណរគុណ ដល់ឯកឧត្តមប្រធាន និង សមាជិកក្រុមប្រឹក្សាខេត្ត ក្នុងការដឹកនាំ សម្របសម្រួលលើការងាររបស់រដ្ឋបាលខេត្ត ក្នុងមួយអាណត្តិទី៣មកនេះ ធ្វើឱ្យខេត្តសៀមរាបមានការអភិវឌ្ឍន៍ រីកចម្រើនទៅមុខ ទោះបីក្នុងអាណត្តិទី៣ បានរងនូវវិបត្តិជម្ងឺកូវីដ-១៩ក៏ដោយ។ ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានពុះពារនូវគ្រប់ឧបសគ្គ័ រកនូវវ៉ាក់សាំប្រឆាំងជម្ងឺកូវិដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជ សាសន៍ ព័រណ៌សម្បុលអ្វីឡើង ដោយឥតគិតថ្លៃ និង ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ផងដែរ ។ ម៉្យាងទៀតក្នុងអាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្តនេះ ខេត្តសៀមរាបក៏ ទទួលបានសមទ្ធិផលធំៗ មានផ្លូវ៣៨ខ្សែ ការកែលម្អរដងស្ទឹងប្រវត្តិសាស្ត្រ ស្ថានីយ៍ទឹកស្អាត មន្ទីរពេទ្យ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរជាដើម។ ឯកឧត្តម អ៊ាន ឃុន ក៏បានធ្វើការវាយតម្លៃខ្ពស់ អំពីលទ្ធផលដែលក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត អនុវត្តបានក្នុងអាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្ត បានធ្វើឱ្យសមទ្ធិផលទាំងនេះ បានបម្រើ ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា ទាំងភ្ញៀវជាតិ អន្តរជាតិ ចូលមកកាន់ខេត្តប្រវត្តិសាស្ត្រមួយនេះ និង ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋនៃខេត្តសៀមរាប ទទួលបានចំណូលដល់ជាតិ ក៏ដូចការទ្រទ្រង់ជីវភាពរបស់បងប្អូនខេត្តសៀមរាប ផងដែរ ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីរាជការ កងកម្លាំងទាំងបី ដែលបានរួមសហការគ្នាល្អ ដើមី្បធានានូវ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង អនុវត្តបានល្អលើគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការណែនាំ និង ផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និង ថ្នាក់ដឹកនាំមន្ទីរ និង កងកម្លាំងទាំងបី បន្តអនុវត្តក្នុងអាណត្តិទី៤ នៃក្រុមប្រឹក្សាខេត្តសៀមរាប បានរួមសហការគ្នាបានល្អ ក្នុងការអនុវត្តគោលនយោបាយ ចតុកោណ និង បញ្ចកោណ ដំណាកាលទី១ របស់រាជរដ្ឋាភិបាលក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីឱ្យសម្រេចជោគជ័យ ដើមី្បបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់ អភិបាលខេត្ត ដែលបានដឹកនាំអនុវត្តកិច្ចការនានារបស់រដ្ឋបាលខេត្ត សំខាន់លើការដឹកនាំសកម្មភាពក្នុងខេត្ត ដែលធ្វើឱ្យសន្តិសុខ សណ្តាប់សារធារណៈក្នុងខេត្តមានភាពជាប្រក្រតី និងល្អប្រសើរ ។ ម៉្យាងទៀតក៏ត្រូវបន្តការផ្តល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕
ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ រៀបចំកិច្ចប្រជុំវិសាមញ្ញ ដេីម្បីពិនិត្យនិងអនុម័តលេីរបៀបវាៈចំនួនពីរ
- 114
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 114
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 114
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 114
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 114
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 114
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 114
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 114
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 114
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 114
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 114
- ដោយ vannak