រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សិក្ខាសាលា ស្តីពីការពិនិត្យលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនៈភាពរយៈពេល ៣ឆ្នាំ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២១-២០២៥ នៃគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០

  • 92
  • ដោយ vannak

ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោក សុខ ថុល អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្តីពីការពិនិត្យលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនៈភាពរយៈពេល ៣ឆ្នាំ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២១-២០២៥ នៃគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ដែលដឹកនាំដោយ ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅសណ្ឋាគារសោមាទេវីអង្គរខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងមន្ទីរ អង្គភាព ពាក់ព័ន្ធ និងប្រតិភូអមដំណើរ រដ្ឋលេខាធិការក្រសួង ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។ការរៀបចំសិក្ខានេះ ក្នុងការបង្ហាញពីគោលបំណង ប្លង់ និងទិន្នន័យត្រួសៗ នៃសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពរយៈពេល ៣ឆ្នាំ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២១-២០៣០ និងបង្ហាញពីលទ្ធផលអនុវត្ត មេរៀនពិសោធន៍ និងលទ្ធផលអនុវត្តបាននៃសកម្មភាពដែលនៅសល់មិនទាន់បានអនុវត្តរបស់ក្រសួងពាកព័ន្ធនានា ព្រមទាំងពិនិត្យ និងប្រមូលធាតុចូលបន្ថែមលើរបាយការណ៍េវឌ្ឍនភាពទាំងនេះផងដែរ ហើយសិក្ខាសាលានេះដែររៀបចំឡើងមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង