រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ជំនួបសម្តែងការគួរសមនិងសំណេះសំណាលរវាងរដ្ឋបាលខត្ត ជាមួយអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងគណៈប្រតិភូ

  • 63
  • ដោយ vannak

នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាសៀមរាប​ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានជួបសម្តែងការគួរសមនិងសំណេះសំណាលជាមួយឯកឧត្តម Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងគណៈប្រតិភូ។ ឯកឧត្តម Shohrat Zakir បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្តនិងសហការីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកចូលជួបសម្តែងការគួរសមនិងសំណេះសំណាលនាពេលនេះ ។ ឯកឧត្តមក៏បានបញ្ជាក់ថា ចិន-កម្ពុជា គឺជាមិត្ដដ៏ជិតស្និទ្ធ មិត្តពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចំណងមិត្តភាពនេះបានប្រែក្លាយទៅជាមិត្តដែកថែប ដែលមិនអាចបំបែកបាន និងកាន់តែជំរុញកិច្ចសហប្រតិបត្តិការនៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជាឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងអំណរគុណដល់ឯកឧត្តម Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងគណៈប្រតិភូដែលបានឆ្លៀតឱកាសអញ្ជេីញជួបសំណេះសំណាលនាពេលនេះ និងថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន ព្រមទាំងបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

អត្ថបទទាក់ទង