រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តសៀមរាបជាមួយគណៈប្រតិភូរដ្ឋបាលប្រជាជនស្រុកShaoyang ក្រុង Shaoyang ខេត្តHunan នៃសាធារណរដ្ឋប្រជាមានិតចិន

  • 22
  • ដោយ vannak

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋបាលប្រជាជនស្រុកShaoyang ក្រុង Shaoyang ខេត្តHunan នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Gong Hongguo សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្សកុម្មុយនីស្តចិន និងជាប្រធាននាយកដ្ឋានការងាររណសិរ្សរួបរួមស្រុកShaoyang និងមានការអញ្ជើញចូលរួមពី លោក នាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិសាលាខេត្ត លោក នាយករងទីចាត់អន្តរវិស័យ និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។ ក្នុងជំនួបនេះដែរ លោក Gong Hongguo ក៏បានថ្លែងអំណរគុណ និងជម្រាបជូន លោក អភិបាលរងខេត្ត អំពីវិស័យសក្តានុពលទាំងពីររបស់ក្រុងShaoyang រួមមានដូចជា វិស័យទេសចរណ៍ និងវិស័យកសិកម្ម ដែលជាវិស័យសក្តានុពលសម្រាប់ទាក់ទាញការវិនិយោគក្នុងខេត្តសៀមរាប តាមរយៈការផ្សាភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនាពេលអនាគត ឱ្យកាន់ល្អប្រសើរ និងរីកចម្រើនក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តសៀមរាប។ លោក អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណ និងស្វាគមន៍ យ៉ាងកក់ក្តៅចំពោះដំណើរបំពេញទស្សនកិច្ច ក៏ដូចជាជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាឳកាសដ៏វិសេសវិសាលនេះ ជាពិសេសលោក អភិបាលរងខេត្ត ក៏សូមសម្តែងការស្វាគមន៍ និងគាំទ្រដ៏កក់ក្តៅជាទីបំផុតចំពោះការបណ្តាក់ទុនវិនិយោគនានារបស់ក្រុងShaoyang លើវិស័យសក្តានុពលទាំងពីរដែលបានរៀបចំខាងលើ តាមរយៈការចុះហត្ថលេខាលើ អនុស្សរណ: នៃការយោគយល់គ្នា ជាខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាព ដើម្បីរួមគ្នាជម្រុញ និងអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យកសិកម្មឱ្យកាន់ល្អប្រសើរ ក៏ជារួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នាពេលអនាគតផងដែរ៕

អត្ថបទទាក់ទង