នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំលេខ២សាលាខេត្ត មានកិច្ចប្រជុំក្រុមការងារគាំទ្រការរៀបចំវេទិកា ស្តីពី និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ សម្រាប់រដ្ឋបាលខេត្តសៀមរាប ដេីម្បីត្រៀមរៀបចំរបាយការណ៍នៃការរៀបចំវេទិកាថ្នាក់ខេត្ត សម្រាប់វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិលេីកទី១ ឆ្នាំទី៤ ក្រោមការដឹកនាំរបស់លោក សុខ ថុល អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត និងអ្នកពាក់ព័ន្ធ។ បន្ទាប់ពីមតិបេីកអង្គប្រជុំ និងសេចក្តីរាយការណ៍របស់លោក ទិព្វ ពិសិដ្ឋ នាយកទីចាត់ការផែនការ និងវិនិយោគរួចមក លោក សុខ ថុល អភិបាលរងខេត្តបានបញ្ជាក់ថាការរៀបចំគឺស្រទៅតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដេីម្បីប្រមូលនូវធាតុចូលសំខាន់ៗដែលថ្នាក់ក្រោមជាតិបានជួបនូវបញ្ហាប្រឈម ក្នុងការអនុវត្តការងារនាពេលកន្លងមក ពិសេសពាក់ព័ន្ធនឹងការធ្វេីសមាហរណកម្មមុខងារនាពេលថ្មីៗនេះ។ លោក អភិបាលរងខេត្តបានបន្តថា ដេីម្បីរកឃេីញនូវបញ្ហាទាំងនេះ ក្រុមការងារត្រូវរៀបចំរបាយការណ៍ និងពិនិត្យលេីការអនុវត្តតួនាទីរបស់រដ្ឋបាលក្រុង ស្រុក ដែលបានសមាហរណកម្មមុខងារទាំង ៥៥ និង២១វិស័យ ត្រឹមត្រូវតាមនីតិវិធី ឬក៏មានបញ្ហាលំបាកណាមួយក្នុងការអនុវត្តតួនាទីទាំងនោះ។ លោក អភិបាលរងខេត្តក៏បានណែនាំដល់ទីចាត់ការ អង្គភាពពាក់ព័ន្ធចំណុះសាលាខេត្តត្រូវរៀបចំរបាយការណ៍តាមមុខងាររៀងៗខ្លួន ក្នុងការត្រៀមប្រជុំពិនិត្យ ពិភាក្សា ដេីម្បីរៀបចំវេទិកានៅថ្នសក់ខេត្ត ព្រមទាំងផ្ញេីរបាយការណ៍ទាំងនោះទៅថ្នាក់ជាតិ ៕
កិច្ចប្រជុំត្រៀមរៀបចំរបាយការណ៍នៃការរៀបចំវេទិកាថ្នាក់ខេត្ត សម្រាប់វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិលេីកទី១ ឆ្នាំទី៤
- 53
- ដោយ vannak
អត្ថបទទាក់ទង
-
សិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីសេវាសាធារណៈរបស់ក្រសួងទេសចរណ៍ និងវគ្គបណ្តុះបណ្តាលស្តីពីការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន
- 53
- ដោយ vannak
-
សូមអនុមោទនា ពិធីកាន់បិណ្ឌ២
- 53
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាបចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តព្រះព្រហ្មរ័ត្ន និង វត្តកេសសរារាម
- 53
- ដោយ vannak
-
ដ្ឋបាលខេត្តចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ និងការបង្ការ តាមដាន គ្រប់គ្រង និងឆ្លើយតប គ្រោះមហន្តរាយទឹកជំនន់ក្នុងភូមិសាស្រ្តក្រុង-ស្រុក ខេត្តសៀមរាប
- 53
- ដោយ vannak
-
អង្គការ GIZ បានសហការជាមួយនឹងរដ្ឋបាលខេត្តបានបង្កើតសហគមន៍ទេសចរណ៍ថ្មីមួយស្ថិតក្នុងភូមិវត្តបូព៌
- 53
- ដោយ vannak
-
កម្រងរូបភាព អតីកាល-បច្ចុប្បន្នកាល
- 53
- ដោយ vannak
-
កិច្ចជំនួបពិភាក្សាការងាររវាងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយអង្គការមូលនិធិអេ២១
- 53
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹងអំពីការដាក់ឱ្យប្រើប្រាស់ជាសាធារណៈនូវថ្នាលទិន្នន័យទីក្រុងឆ្លាតសៀមរាប! SRPA Announces the Public Release of the Siem Reap Smart City Data Platform!
- 53
- ដោយ vannak
-
សូមអនុមោទនា ពិធីកាន់បិណ្ឌ១
- 53
- ដោយ vannak
-
ព្រឹត្តិការណ៍ Gumball 3000 ជាមួយនឹងរថយន្តទំនើបៗ (supercar) ដ៏ល្បីល្បាញមួយលើពិភពលោក នៅមុខប្រាសាទអង្គរវត្ត
- 53
- ដោយ vannak