នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅតំបន់អភិវឌ្ឍន៍ក្រុងរុនតាឯកតេជោសែន លោក អ៉ឹង សោភ័ណ នាយករងរដ្ឋបាលសាលាខេត្តតំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណះអភិបាលខេត្តសៀមរាប និងសហការី បានចូលរួមជាក្នុងពិធីចែកកូនឈើហូបផ្លែជាង២០ប្រភេទ ជូនប្រជាពលរដ្ឋចំនួន ៦០ គ្រួសារ និងមន្ទីរពេទ្យក្រុងរុនតាឯកតេជោសែន ចំនួន ៦០០ ដើម ក្រោមកិច្ចសហការរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា និងសប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេសជូនប្រជាពលរដ្ឋយកទៅដាំដុះនៅតាមគេហដ្ឋាន ដេីម្បីចូលរួមចំណែកលើកស្ទួយជីវភាពប្រជាជន និងអបអរវិវាបរិស្ថានពិភពលោក។លោក នាយករងរដ្ឋបាល បានថ្លែងអំណរគុណចំពោះជឿជាក់លើសិស្សជនបទកម្ពុជា និងសប្បុរសជននានា ដែលបានចូលរួមចំណែកក្នុងការដាំដុះនូវកូនឈេីគ្រប់ប្រភេទទាំងនេះ ពិសេសបានចែកដល់ប្រជាពលរដ្ឋបានដាំតាមផ្ទះរៀងៗខ្លួនថែមទៀត។ លោក បានបន្តថា នេះជាកាយវិការមួយក្នុងការរួមចំណែកលេីកស្ទួយដល់វិស័យបរិស្ថានកុងសហគមន៍បន្ថែមទៀត ពិសេសធ្វេីឱ្យក្រុងរុនតាឯកតេជោសែននឹងក្លាយជាទីក្រុងបៃតងនាពេលអនាគត៕
