រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីសន្និបាតសាមញ្ញរបស់សមាគមអ្នកបើកបរដឹកភ្ញៀវទេសចរប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ

  • 50
  • ដោយ vannak

ថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ខេត្តសៀមរាប ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យអង្គរបានរៀបចំពិធីសន្និបាតសាមញ្ញរបស់សមាគមអ្នកបើកបរដឹកភ្ញៀវទេសចរប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ក្រោមអធិបតីឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូករួមពីមន្ទីរ អង្គភាព និងបងប្អូនសមាគមអ្នកបើកបរដឹកភ្ញៀវទេសចរប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ។ លោក សុខ ថុល បានបញ្ជាក់ថា រដ្ឋបាលខេត្តបានបន្តពង្រឹង និងបង្កើនប្រសិទ្ធភាពការ ងារ បម្រើនសេវាសាធារណៈជូនប្រជាពលរដ្ឋ ការងារ បង្កើនផលរបស់ប្រជាកសិករ លើផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម ការងារសន្តិសុខ និងសុវត្ថិភា ព ជូនភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ការរៀបចំលើកកម្ពស់ និងកែលម្អរសោភ័ណភាពក្រុ ង និងខេត្ត ឱ្យសក្តិសមជាទីក្រុងវប្បធម៌ប្រវតិ្តសាស្រ្ត ដ៏ចំណាស់របស់កម្ពុជា ការពង្រឹងគុណភាពសេវាក ម្ម ទេសចរណ៍ របស់ប្រតិបត្តិករទេសចរណ៍ប្រកប ដោយគុណភាព គុណតម្លៃ និងស្នាមញញឹម។ លោក បានផ្តល់អនុសាសន៍ ដល់សមាជិក សមាជិកសមាគមអ្នកដឹកភ្ញៀវទេសចរ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវអនុវត្តនូវគោលការណ៍មួយចំនួនដូចខាងក្រោម៖1- ត្រូវមានអាកប្បកិរិយា សុភាពរាបសាររាក់ទាក់ និងហាមទារលុយពីភ្ញៀវទេសចរ លើសពីការកំណ ត់ ដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរអន្តរជាតិ ខណៈបច្ចុប្បន្ននេះចំនួនភ្ញៀវទេសចរម ក ទស្សនាខេត្តសៀមរាប នៅមានកម្រិតនៅឡើយ។ ជាការពិតណាស់ អាកប្បកិរិយាទន់ភ្លន់ សុភា ពរាបសារ គឺជាការទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរ ដែលទើបមកដល់ខេត្តសៀមរាប និងដើម្បីឱ្យភ្ញៀវទេសចរគិតថា ប្រជាពលរដ្ឋខ្មែរ មានស្នាមញញឹម រួសរាក់ទាក់ មា ន សុជីវធម៌ ជាជនជាតិមួយដែលគួរឱ្យចង់រាប់អាន។ 2- មិនត្រូវដឹកភ្ញៀវទេសចរទៅខុសគោលដៅ និងមិនត្រូវទាមទារប្រាក់បន្ថែម ដែលសមាគមបាន កំណត់នោះឡើយ។ ប្រការនេះធ្វើឱ្យមានបាតុភាពមិនល្អកើតមានឡើង ដែលនាំឱ្យមានផល អវិជ្ជមានដល់វិស័យទេសចរណ៍របស់យើង ដែលកំពុងតែងើបឡើងវិញក្រោយពីវិបត្តិជាសកល នៃជំងឺកូវីដ-១៩ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ 3- ត្រូវពង្រឹងឱ្យបានជាប់ជាប្រចាំនូវភាសាបរទេស និងជួយផ្សព្វផ្សាយអំពីវប្បធម៌ទូទៅរបស់ខ្មែរ ជាពិសេស ទាក់ទងនឹងប្រាសាទ ណែនាំអំពីរមណីយដ្ឋានទេសចរណ៍នានា នៅក្នុងខេត្តដល់ភ្ញៀវទេសចរ និងពីការរីកចម្រើនប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាបរបស់យើង។ 4- ត្រូវតែមានភាពស្មោះត្រង់៖ ភ្ញៀវគឺជាទ្រព្យរបស់យើង មានភ្ញៀវមានលុយ។ ចុះបើយើងគ្មានភាពស្មោះត្រង់ជាមួយភ្ញៀវ នោះគេនឹងមិនមកទស្សនាខេត្តសៀមរាប ក៏ដូចជាកម្ពុជាទៀតនោះទេ។ ភាពស្មោះត្រង់របស់យើង វាមិនអាចធ្វើឱ្យយើងក្លាយជាអ្នកមានបានភ្លាមៗនោះទេ តែវានឹងធ្វើឱ្យភ្ញៀវនឹកឃើញយើង ឱ្យតម្លៃយើង ហើយគាត់នឹងមកទស្សនាខេត្តរបស់យើងម្តង ឬ ច្រើនដងទៀត ប្រសិនណាគាត់ខកចិត្តជាមួយនឹងប្រជាជននៃប្រទេសផ្សេង ដែលមិនមានការ ស្មោះត្រង់ជាមួយពួកគាត់។5- ត្រូវមានធម៌មេត្តាក្នុងខ្លួន៖ ជាអ្នកបម្រើសេវាដឹកជញ្ជូនភ្ញៀវទេសចរ ត្រូវចាំថាបើគ្មានធម៌មេត្តា ក្នុងខ្លួនទេ គឺគ្មាននរណាចង់មកនៅក្បែរយើងនោះដែរ។ ជាអ្នកបម្រើសេវាដឹកភ្ញៀវ សូមកុំមើល ងាយភ្ញៀវ ប្រមាថភ្ញៀវ វាយតម្លៃភ្ញៀវតែសំបកខាងក្រៅឱ្យសោះ។ 6- ត្រូវមានការអធ្យាស្រ័យយោគយល់៖ ចំណុចនេះចង់បញ្ជាក់ថា យើងជាអ្នកដឹកជញ្ជូនភ្ញៀវពេល ដឹងថាការដឹកភ្ញៀវទេសចរទៅកាន់តំបន់រមណីយដ្ឋាននានាក្នុងខេត្ត ឬក្រៅខេត្តមិនចំណេញ ឬក៏ចំណេញតិចតួចក្តី ប៉ុន្តែនៅតែផ្តល់សេវាប្រកបដោយការទទួលខុសត្រូវខ្ពស់។ អ្នកដែល បម្រើសេវាដល់ភ្ញៀវទេសចររបៀបនេះ គឺជាអ្នកដែលមានការអធ្យាស្រ័យជាមួយភ្ញៀវ។ ភ្ញៀវ ណាដែលមិនចេះយើងប្រាប់ ភ្ញៀវណាមិនយល់យើងជួយ ហើយភ្ញៀវណាមិនដឹងយើងពន្យល់ អ្នកដឹកភ្ញៀវប្រភេទនេះ គឺជាបំណងប្រាថ្នារបស់ភ្ញៀវទេសចរគ្រប់គ្នា ដែលចូលមកខេត្តរបស់យើង ព្រោះគេទុកចិត្តយើង គែទទួលបានអារម្មណ៍ល្អពីយើង គេទទួលបាននូវភាពកក់ក្តៅពី យើង។7- ត្រូវចេះរក្សាចំណងមិត្តភាពរវាងភ្ញៀវដែលបានមកទស្សនាខេត្តរបស់យើងឱ្យជាញាតិ៖ យើង ជាអ្នករកស៊ីទទួលទានលើវិស័យទេសចរណ៍ ពិសេសអ្នកដឹកភ្ញៀវទេសចរនេះតែម្តង គឺត្រូវចេះ រក្សានូវចំណងមិត្តភាពរវាងភ្ញៀវដែលបានមកទស្សនាខេត្តរបស់យើង ក៏ដូចជាប្រទេសកម្ពុជា ឱ្យដូចជាញាតិរបស់យើង។ ភ្ញៀវខ្លះគេមិនជឿយើងទាំងស្រុងនោះទេ តែគេជឿភ្ញៀវគ្នាគេនោះ ទៅវិញច្រើនជាង បើសិនជាយើងមិនចេះរក្សាញាតិនោះទេ គ្មាននរណាមកអួតអំពីយើងនោះ ទេ ហើយត្រូវចាំថាភ្ញៀវបើគេមិនស្រឡាញ់ គេមិនចូលចិត្តយើង សូមកុំរំពឹង គ្រាន់តែឈ្មោះរបស់យើងក៏គេមិនចង់រំលឹកផង ហើយកុំសង្ឃឹមថាគេទៅណែនាំអ្នកដទៃទៀតមកទស្សនាខេត្តសៀមរាបឱ្យសោះ។

អត្ថបទទាក់ទង