រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប បានរៀបចំពិធីប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា

  • 81
  • ដោយ vannak

ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប បានរៀបចំពិធីប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា លោកអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ៏ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដែលពិធីនេះធ្វេីសាលប្រជុំរដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពី លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរា លោកស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត តំណាងមេបញ្ជាការតំបន់ប្រត្តិបត្តិការសឹករងខេត្ត តំណាងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព នានាជុំវិញខេត្ត ប្រធានសាខាកាកបាទក្រហមកម្ពុជា ប្រធានសាខាមូលនិធិជាតិជំនួយសង្គម លោក លោកស្រី អភិបាល អភិបាលរង នៃគណៈអភិបាល ក្រុង/ស្រុក និងមន្ត្រីពាក់ព័ន្ធមួហចំនួន។ ទិវាអតីតយុទ្ធជនខួបលើកទី១៧ ២១មិថុនា តែងបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ តាំងពីសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប ចាប់បដិសន្ធិនៅក្នុងឆ្នាំ២០០៧ ដើម្បីរំលឹកគំរូវីរៈភាពដ៏មុះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ គ្រប់នៃពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។ ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់អតីតយុទ្ធជន យុទ្ធនារី និង ប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាអោយមានការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិនិងប្រជាជនកម្ពុជា៕

អត្ថបទទាក់ទង