ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ លោក យុន លីនណេ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សា ដេីម្បីបង្កេីតវេទិកាទីក្រុងឆ្លាតវៃសៀមរាប (SiemReap Smart City Consortium) នៃគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាប ដោយមានការចូលរួមពីក្រុមការងារ JICA ក្រុមការងារទីក្រុងឆ្លាតវៃ កុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរា ប លោកនាយកទីចាត់ផែនការ និងវិនិយោគខេត្ត លោកតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្រុមការងារក្លឹបអង្គរថៃហ្គឺ និងប្រធានសមាគមទេសចរណ៍ខេត្តសៀមរាប សាលាហ្គូលក្លូប៊ល ក្រុមហ៊ុនទូរស័ព្ទទាំង៣ និងក្រុមការងារពាក់ព័ន្ធមួយចំនួនទៀត ដែលបានចូលផ្ទាល់នៅសាលប្រជុំសាលាខេត្ត និងតាមរយៈប្រព័ន្ធZoom។ កិច្ចប្រជុំនេះដែរ លោក យុន លីនណេ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំកិច្ចប្រជុំស្តីពីគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាត គឺដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ហេីយអាជ្ញាធរខេត្តសៀមរាប បានធ្វើការជំរុញឲ្យគ្រប់ភាគីទាំងអស់ចូលរួមជាសមាជិកនៃវេទិកាទីក្រុងឆ្លាតវៃ ដើម្បីធ្វើជាផ្នែកមួយនៅក្នុងការអនុវត្តគម្រោងទីក្រុងសៀមរាបឆ្លាត។ លោកបានលើកឡើងទៀតថា កន្លងមកគម្រោងទីក្រុងសៀមរាប ឆ្លាតវៃបានទទួលការចូលរួមពីផ្នែកពាក់ព័ន្ធមួយចំនួនរួចមកហើយ ប៉ុន្តែការចូលរួមបន្ថែមពីគ្រប់ភាគី ជាការសំខាន់បំផុត ព្រោះវាបានចូលរួមលើកកម្ពស់នូវកិច្ចសហការរវាងសហគមន៍ វិស័យឯកជន វិស័យសិក្សាធិការ និងវិស័យរដ្ឋបាល។ ម្យ៉ាងទៀតការចូលរួមនេះ ក៏នឹងទទួលបានធាតុចូលនានា ដើម្បីងាយស្រួលនៅក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ ក្រុងសៀមរាប ជាក្រុងមួយក្នុងចំណោមក្រុង៣របស់កម្ពុជា ដែលត្រូវបានដាក់ជាទីក្រុងឆ្លាតវៃអាស៊ាន កាលពីឆ្នាំ២០២៨។ ដើម្បីក្លាយជាទីក្រុងឆ្លាតវៃនេះ អាជ្ញាខេត្តសៀមរាប បានទទួលនូវជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ទៅលើការសិក្សា និងរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងសៀមរាបនៃខេត្តសៀមរាបឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ តាមរយៈការសិក្សាស្វែងរកបញ្ហាប្រឈម និងបានរៀបចំជាផែនទីបង្ហាញផ្លូវ «សៀមរាបឆ្លាតវៃ»។ លើសពីនេះភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ក៏បានសហការ និងគាំទ្រយ៉ាងពេញទំហឹងដល់រដ្ឋបាលខេត្ត ក្នុងការដាក់ឲ្យអនុវត្តគម្រោងសាកល្បងទីក្រុងឆ្លាតវៃចំនួន៦ ក្នុងក្រុងសៀមរាប ដែលក្នុងនោះគម្រោងមួយចំនួនបានបញ្ចប់ ហើយគម្រោងមួយចំនួនទៀត បាននឹងកំពុងអនុវត្ត និងដំណើរការស្របតាមផែនការរបស់គម្រោង។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប និងភ្នាក់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនបានដាក់ដំណើរការ សាកល្បងលើគម្រោង ២ទៀត នោះគឺទី ១.ការប្រមូល និងដឹកជញ្ជូនកាកសំណល់ឆ្លាតវៃ និងទី ២.ការអភិវឌ្ឍប្រព័ន្ធថ្នាលទិន្នន័យ(Data platform) ៕
កិច្ចប្រជុំពិភាក្សា ដេីម្បីបង្កេីតវេទិកាទីក្រុងឆ្លាតវៃសៀមរាប (SiemReap Smart City Consortium) នៃគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាប
- 77
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 77
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 77
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 77
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 77
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 77
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 77
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 77
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 77
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 77
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 77
- ដោយ vannak