ដោយមានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខត្ត ក្រុមការងារចម្រុះនឹងចុះ និងមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាបនឹងរៀបចំយុទ្ធនាការចុះធ្វើការណែនាំ អប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែកខិតប័ណ្ណ និងចែកមួកសុវត្ថិភាព ដែលនឹងរៀបចំរៀងរាល់ចុងសប្តាហ៍ នៅតាមបណ្តាភ្លើងស្ដុបសំខាន់ៗ ទីប្រជុំជន និងតាមសាលារៀន ក្នុងភូមិសាស្ត្រខេត្ត សៀមរាប ដែលនឹងចាប់ផ្តេីមពីដេីមខែសីហា ឆ្នាំ២០២៤នេះតទៅ។ យុទ្ធនាការនេះ ដេីម្បីបញ្ជ្រាបចំណេះដឹង និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្អូនៗសិស្សានុសិស្ស ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់មធ្យោបាយ និងយានយន្ត គ្រប់ប្រភេទនៅតាមដងផ្លូវ ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោក និងចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសវាងគ្រោះថ្នាក់ចរាចរណ៍នានាជាយថាហេតុ ដែលបណ្ដាលឱ្យមានមនុស្សជាច្រើនបាត់បង់ជីវិត រងរបួស ព្រមទាំងធ្វើឱ្យខូចខាតទាំងទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិសាធារណៈ។ រដ្ឋបាលខត្ត សូមថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប យុវជនកាកបាទក្រហម និងយុវជនកាយរឹទ្ធកម្ពុជាដែលបានរួមចំណែកអនុវត្តយុទ្ធនាការ “សៀមរាបផ្ទះខ្ញុំ» ក្រោមប្រធានបទ «សុវត្ថិភាពចរាចរណ៍ផ្លូវគោក »៕
រដ្ឋបាលខត្តនឹងរៀបចំយុទ្ធនាការចុះធ្វើការណែនាំ អប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែកខិតប័ណ្ណ និងចែកមួកសុវត្ថិភាព ដែលនឹងរៀបចំរៀងរាល់ចុងសប្តាហ៍
- 29
- ដោយ vannak
អត្ថបទទាក់ទង
-
រដ្ឋបាលខេត្តសៀមរាបសូមផ្ញើសាររំលែកទុក្ខជូនចំពោះលោកជំទាវ កែវ ស្រីពេជ្រ និងក្រុមគ្រួសារ
- 29
- ដោយ vannak
-
ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤នៅខេត្តសៀមរាប
- 29
- ដោយ vannak
-
ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤នៅខេត្តសៀមរាប
- 29
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណ BNI ដែលបានឧបត្ថម្ភសម្ភារសិក្សា ៥០០ឈុត ដល់សិស្សសាលាបឋមសិក្សាចុងឃ្នៀស
- 29
- ដោយ vannak
-
កិច្ចប្រជុំជំរុញ និងគាំទ្របេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្តក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤
- 29
- ដោយ vannak
-
ពិធីសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តសៀមរាប
- 29
- ដោយ vannak
-
ឯកឧត្តម អភិបាលខេត្តចុះពិនិត្យនៅតាមទីតាំងមណ្ឌលប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ និងចុះសួរសុខទុក្ខដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប
- 29
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យការរៀបចំហែក្បួ នដេីរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស
- 29
- ដោយ vannak
-
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅមគ្គុទេសក៍ ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប
- 29
- ដោយ vannak
-
រួសរាន់ឡើងបងប្អូន នៅសល់តែ3សប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់ការទទួលចុះឈ្មោះ !!
- 29
- ដោយ vannak