រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំ​សាមញ្ញលើកទីមួយរបស់ក្រុមប្រឹក្សាបណ្ណាសារ​ ដេីម្បីត្រួតពិនិត្យការងារបណ្ណាសារ

  • 40
  • ដោយ vannak

នាថ្ងៃ​ទី៧​ ខែសីហា ឆ្នាំ២០២៤​ លោក​ លី​ សារី​ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ចូលរួមកិច្ចប្រជុំ​សាមញ្ញលើកទីមួយរបស់ក្រុមប្រឹក្សាបណ្ណាសារ នៅសាលប្រជុំAអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាពដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋ​មន្ត្រី និងជាប្រធានក្រុមប្រឹក្សាបណ្ណាសារ។ អង្គប្រជុំ បានសម្រេចស្នេីកែសម្រួលនូវចំណុចខ្វះខាត ឯកសារយោងគតិយុត្ត ក្រសួង ស្ថាបនមិនទាន់បញ្ចូលសមាសភាពក្នុងសេចក្តីសម្រេចពីមុន​ ស្នើសុំធ្វើច្បាប់បណ្ណាសារជាថ្មីតែម្តង។​ ម្យ៉ាងទៀត​ ត្រូវរៀបចំអនុក្រឹត្យ ប្រកាស សេចក្តីណែនាំ ជាថ្មីមួយចំនួនបន្ថែមទៀត និងស្នើដល់ក្រសួង ស្ថាបន និងក្រោមជាតិ ត្រូវសហការជាមួយក្រុមលេខាធិការដ្ឋាន(ថ្នាក់ជាតិ) ស្ដីពីការងាររក្សាទុកឯកសារ ឬបណ្តុះបណ្តាលដល់មន្ត្រី។

អត្ថបទទាក់ទង