ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៤ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីជំនាញសម្របសម្រួល នៅរដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីលោក លោកស្រី អភិបាល អភិបាលរង នៃគណៈអភិបាលក្រុងស្រុក លោក លោកស្រី តំណាងមន្ទីរ-អង្គភាព ជុំវិញខេត្ត លោក លោកស្រី តំណាងទីចាត់ការ ការិយាល័យ ចំណុះសាលាខេត្ត លោក លោកស្រី តំណាងសាកលវិទ្យាល័យ លោក លោកស្រី តំណាងសហគមន៍កសិកម្ម និងវិស័យឯកជន និងលោក លោកស្រី ទីប្រឹក្សា អ្នកសម្របសម្រួលអង្គការ អាគ្រីស៊ុត និងអង្គការហ្រ្គេត។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលបីថ្ងៃពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែសីហានេះ រៀបចំឡើងដើម្បីឆ្លើយតបតាមតម្រូវការរបស់ក្រុមការងារតាមវិស័យនៃគម្រោងប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភនៅក្នុងខេត្តសៀមរាប រួមមាន តំណាងរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ រដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ វិស័យឯកជន បុគ្គលិកអង្គការសង្គមស៊ីវិល សហគមន៍កសិកម្ម និងសាស្ត្រាចារ្យ។ វគ្គនេះមានគោលបំណងអភិវឌ្ឍន៍អ្នកសម្របសម្រួលក្រុមការងារតាមវិស័យទាំង ២៣នាក់ (ស្ត្រី៧នាក់) ឱ្យក្លាយជាអ្នកសម្របសម្រួលដែលមានសមត្ថភាព ដើម្បីឱ្យពួកគាត់ ផ្តល់សេវា និងបំពេញការងារដល់ក្រុមគោលដៅប្រកបដោយគុណភាព។ មេរៀនសំខាន់ៗសម្រាប់វគ្គនេះ រួមមាន ទិដ្ឋភាពទូទៅនៃដំណើរការសម្របសម្រួលជាមួយពហុអ្នកពាក់ព័ន្ធ តួនាទីអ្នកសម្របសម្រួលល្អ វិធីសាស្ត្រតាមបែបចូលរួមសម្រាប់ការសម្របសម្រួល ការរៀបចំឧបករណ៍សម្រាប់ការសម្របសម្រួល និងជំនាញចាំបាច់សម្រាប់ការសម្របសម្រួល រួមទាំង ការដោះស្រាយស្ថានភាពលំបាក និងបញ្ហា។លោកអភិបាលរងខេត្ត បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីធ្វើឱ្យអស់លោក លោកស្រីដែលជាអ្នកសម្របសម្រួលក្រុមការងារវិស័យអាច៖- ពន្យល់ពីដំណើរការនៃការសម្របសម្រួលពីភាគីពាក់ព័ន្ធច្រើនទៀត- ពិពណ៌នាអំពីតួនាទីរបស់អ្នកសម្របសម្រួល- រៀបចំឧបករណ៍ (Concept note) ឬគោលការណ៍ណែនាំសម្រាប់វគ្គបណ្ដុះបណ្ដាល/កិច្ចប្រជុំ/សិក្ខាសាលា និងអាចរៀបចំឯកសារសម្រាប់ការសម្របសម្រួល- កំណត់ជំនាញផ្សេងទៀត និងវិធីសាស្រ្តសម្រាប់ការសម្របសម្រួល និងស្វែងរកមធ្យោបាយសម្រាប់ដោះស្រាយស្ថានភាពលំបាក។ ដូចនេះលោក ក៏សូមអំពាវនាវដល់អស់លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ចូលរួមឱ្យបានសកម្មក្នុងការពិភាក្សា និងផ្តល់មតិយោបល់ ដើម្បីឱ្យវគ្គបណ្ដុះបណ្ដាលរបស់យើងទទួលបានជោគជ័យ៕
ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីជំនាញសម្របសម្រួល
- 17
- ដោយ vannak
អត្ថបទទាក់ទង
-
ក្រុមការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តសៀមរាប
- 17
- ដោយ vannak
-
ពិធីគម្រប់ខួប ២០ឆ្នាំ(២០០៤.២០២៤) នៃការអនុវត្តគម្រោងអង្គការ DAIL COMMUNITY កម្ពុជា
- 17
- ដោយ vannak
-
សៀមរាបផ្ទះខ្ញុំ SiemReapMyHome Siemreap cambodia
- 17
- ដោយ vannak
-
កិច្ចប្រជុំ ត្រួតពិនិត្យ និងពិភាក្សាការងារ ពាក់ព័ន្ធនឹងការធ្វើជំរឿនសត្វស្វានៅតាមទីសាធារណៈ និងពិនិត្យការអនុវត្តតាមបណ្ដាកសិដ្ឋានចិញ្ចឹម
- 17
- ដោយ vannak
-
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា២ខ្នង ១២បន្ទប់ និងបន្ទប់ទឹក១ខ្នង៤បន្ទប់ នៅសាលាបឋមសិក្សាតាប៉ាង និងសាលាបឋមសិក្សាគោកតាចាន់
- 17
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយប្រតិភូស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
- 17
- ដោយ vannak
-
ពិធីតាំងពិព័រណ៍រូបភាព “Beautiful Cambodia, Beautiful China”
- 17
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិចិន សម្រាប់ទ្វីបអឺរ៉ុប និងអាស៊ី (CICG Center for Europe and Asia) នៃសាធារណរដ្ឋប្រជាមានិតចិន
- 17
- ដោយ vannak
-
ដំណឹងពិសេសសម្រាប់បងប្អូនអ្នកខេត្តសៀមរាប ដើម្បីចូលរួមការពារ លើកស្ទួយតម្លៃអក្សរសិល្ប៍ខ្មែរ និងចង់ឱ្យយុវជនខ្មែរយើងស្វែងយល់ ស្គាល់កាន់តែច្បាស់នូវអក្សរសិល្ប៍ ផ្សារហេរីថេក វ៉ក នឹងសហការរៀបចំការសម្តែងទស្សនីយភាពទម្រង់សិល្បៈល្ខោននិយាយ រឿង ‘’ផ្កាស្រពោន‘’ សម្ដែងជូនដោយសិល្បករ សិល្បការិនី មន្ទីរវប្បធម៌ខេត្តសៀមរាប រួមសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករមហាជនខេត្តសៀមរាប មកជូនបងប្អូនទស្សនិកជន បានទស្សនា ដោយឥតគិតថ្លៃ !
- 17
- ដោយ vannak
-
អបអរសាទរ ខួបលើកទី ២៤ (៨ កញ្ញា ២០០០ – ៨ កញ្ញា ២០២៤) ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ « អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍ »
- 17
- ដោយ vannak